បុគ្គលិក​ក្រុមហ៊ុនវីរ៉ាក់ប៊ុនថាំ ត្រូវ​បាន​មន្ទីរសុខាភិបាលខេត្តបាត់ដំបង យកសំណាកមកពិនិត្យជាថ្មី រកឃើញអវិជ្ជមានកូវីដ១៩ទាំងអស់​

2021/05/03 07:15:59 pm        429


បាត់ដំបង ៖ បើតាមការចេញលទ្ធផលរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង នាយប់រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ខែឧសភា ក្រោយពីយកសំណាក បុគ្គលិកវីរៈប៊ុនថាំ សាខាខេត្តបាត់ដំបង ចំនួន៨៨នាក់ ក្នុងនោះស្រី៣៥នាក់ រួមទាំងតៃ កុងឡាន ដែលអាជ្ញាធរខេត្តប៉ៃលិន បានរកឃើញវិជ្ជមានកូវីដ១៩នោះ គឺលទ្ធផលតេស្ត ដោយ ម៉ាស៊ីន GyneXpert របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង គឺអវិជ្ជមានកូវីដ១៩ទាំងអស់ ។

ទោះបីយ៉ាងណាគេនៅរង់ចាំលទ្ធផលបញ្ជាក់បន្ថែមទៀតពីប៉ាស្ទ័រទីក្រុងភ្នំពេញ ចំពោះតៃកុងឡានដែលអាជ្ញាធរ ខេត្តប៉ៃលិនរកឃើញថា វិជ្ជមានកូវីដ១៩នោះ ។

លោកបណ្ឌិតវឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា តៃកុងឡានដែលអាជ្ញាធរខេត្តប៉ៃលិន តេស្តរកឃើញវិជ្ជមាន កូវីដ១៩នោះ ត្រូវបានមន្ទីរសុខាភិបាលខេត្តបាត់ដំបង យកមកពិនិត្យជាថ្មីឃើញ លទ្ធផលផ្ទុយពីអាជ្ញាធរខេត្តប៉ៃលិន គឺលទ្ធផលតេស្តថ្មី អវិជ្ជមានកូវីដ១៩ ។

សូមបញ្ជាក់ថា តៃកុងឡានម្នាក់របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលដឹកឥវ៉ាន់មានទិសដៅពី ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាត់តាមផ្លូវជាតិលេខ៥៩ មកទម្លាក់ឥវ៉ាន់នៅក្បាលដំរី និង ស្រុកម៉ាឡៃ ព្រមទាំង ស្រុកជាប់ព្រំដែនទាំងបីរបស់ខេត្តបាត់ដំបង កំរៀង ភ្នំព្រឹក សំពៅលូន និង ខេត្តប៉ៃលិន នោះ ត្រូវបាន មន្រ្តី ជំនាញនៅខេត្តប៉ៃលិន ស្ទាក់នាំយក ទៅពិនិត្យ សំណាក ឃើញមានវិជ្ជមាន កូវីដ១៩ម្នាក់ នាថ្ងៃទី០២ខែឧសភា។

ក្រោយពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទការិយាល័យ ក្រុមហ៊ុនដឹក ជញ្ជូនវីរៈប៊ុនថាំនៅស្រុកកំរៀង ស្រុកភ្នំព្រឹក និង សំពៅលូនភ្លាមៗ នាព្រលប់ថ្ងៃទី០២ខែឧសភា ។ចំណែកសាខា៤ទីតាំងក្នុងក្រុងបាត់ដំបង ក៏ត្រូវបានចងខ្សែបិទការចេញចូល និង ប្រមូលសំណាក បុគ្គលិកទាំង៧សាខា ខាងលើ ចំនួន ៨៨នាក់ មកយកសំណាកធ្វើតេស្តទាំងយប់ គឺលទ្ធផល អវិជ្ជមានទាំងអស់ ។

ក្រោយពីលទ្ធផលតៃកុងដែលអាជ្ញាធរខេត្តប៉ៃលិន រកឃើញវិជ្ជមានកូវីដ១៩នោះ បែជាមន្ទីរសុខាភិបាល ខេត្តបាត់ដំបង រកឃើញអវិជ្ជមានកូវីដ១៩វិញនោះ គេមិនទាន់ដឹងថា អាជ្ញាធរមានចំណាត់ ការយ៉ាងណាបន្តទៀតនោះទេ ជុំវិញទីតាំងរបស់ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំខាងលើនេះ ៕

អត្ថបទ ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm