រាជរដ្ឋាភិបាល កំពុងជំរុញប្រព័ន្ធសន្តិសុខសង្គមធានាដល់ស្ថិរភាព នៃហិរញ្ញវត្ថុ

2023/04/06 11:56:18 pm        264

ភ្នំពេញ៖ និយ័តកម្ម និងការត្រួតពិនិត្យប្រព័ន្ធសន្តិសុខសង្គម មានភាពចាំបាច់ និងមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងការធានាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ជាតិ ជាពិសេសនៅពេលដែលទំហំមូលនិធិសន្តិសុខសង្គមកាន់តែធំឡើងៗនៅថ្ងៃអនាគត។

​ឯកឧត្តម រស់ សីលវ៉ា (សីឡាក់វ៉ា) រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសវាហិរញ្ញវត្ថុមិនមនធនាគារ លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធ្វើនិយ័តកម្ម និងការត្រួតពិនិត្យប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា” នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នេះថា ដើម្បីធានាឱ្យបាននូវប្រព័ន្ធសន្តិសុខសង្គមមួយ ដែលទទួលបានការជឿទុកចិត្តខ្ពស់ រឹងមាំ និងចីរភាពហិរញ្ញវត្ថុ ចាំបាច់ណាស់ តម្រូវឱ្យមានស្ថាប័នធ្វើនិយ័តកម្មនិងត្រួតពិនិត្យមួយ ដែលរឹងមាំ និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិប្រុងប្រយ័ត្ននានា រួមទាំងមានគុណវុឌ្ឍិឱ្យគ្រប់គ្រាន់ និងសមស្របក្នុងការតាមដាន និងវាយតម្លៃប្រតិបត្តិការសន្តិសុខសង្គម ដើម្បីធានាថា ប្រតិបត្តិករសន្តិសុខសង្គម អនុវត្តតួនាទីរបស់ខ្លួន ដោយគោរពតាមគោលការណ៍ណែនាំ អនុលោមភាព បទប្បញ្ញត្តិប្រុងប្រយ័ត្ន គណនេយ្យភាព និងតម្លាភាព។

ឯកឧត្តម បន្តថា ក្រោមចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយភាពប្រាកដនិយម, រាជរដ្ឋាភិបាលបានបង្កើតស្ថាប័ននិយ័តករសន្តិសុខសង្គម ដែលជាសេនាធិការរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ទទួលបន្ទុកធ្វើនិយ័តកម្ម និងត្រួតពិនិត្យប្រព័ន្ធសន្តិសុខសង្គម ដែលបច្ចុប្បន្នគឺជាមុខងារបន្ថែម របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។

វត្តមានរបស់និយ័តករសន្តិសុខសង្គម មានសារៈសំខាន់ណាស់ ក្នុងការធានាថា ដំណើរការគ្រប់គ្រង និងការចាត់ចែងរបបសន្តិសុខសង្គមនានា ត្រូវបានអនុវត្តប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងគណនេយ្យភាព ចំពោះសាធារណជន, ពិសេសចំពោះនិយោជក និងកម្មករនិយោជិត ដែលមានកាតព្វកិច្ចបង់ភាគទានចូលទៅក្នុងមូលនិធិរួមគ្នា។ ដូច្នេះនិយ័តកម្ម និងការត្រួតពិនិត្យប្រព័ន្ធសន្តិសុខសង្គម មានភាពចាំបាច់ និងមានសារៈសំខាន់ណាស់ សម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងការធានាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ជាតិ ជាពិសេសនៅពេលដែលទំហំមូលនិធិនេះតែធំឡើងៗ នៅថ្ងៃអនាគត។

ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និយ័តករឱ្យបានរឹងមាំ ដែលអាចអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ឆ្លើយតបនឹងការវិវឌ្ឍជាក់ស្ដែង នៃប្រព័ន្ធសន្តិសុខសង្គម, រាជរដ្ឋាភិបាល ដែលមានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ជាសេនាធិការ បានកំណត់ និងដាក់ចេញផែនការកំណែទម្រង់ រចនាសម្ព័ន្ធនៃស្ថាប័ននិយ័តករសន្តិសុខសង្គម តាមរយៈការដាក់ឱ្យអនុវត្ត “ផែនការអភិវឌ្ឍន៍ស្ថាប័ននៃនិយ័តករសន្តិសុខសង្គម ២០២២-២០២៦។

ជុំវិញប្រព័ន្ធសន្តិសុខសង្គមនេះ, ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនិយ័តករសន្តិសុខសង្គម បញ្ជាក់ឲ្យដឹងថា ដោយសារកិច្ចការនិយ័តកម្ម និងត្រួតពិនិត្យក្នុងប្រព័ន្ធសន្តិសុខសង្គម គឺជាកិច្ចការមួយថ្មីសម្រាប់កម្ពុជា, ការរៀបចំសិក្សាសាលានាថ្ងៃនេះ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងតួអង្គពាក់ព័ន្ធនានា ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ជាពិសេសលើមុខងារ និងភារកិច្ច និងសមត្ថកិច្ចរបស់និយ័តករសន្តិសុខសង្គម ដែលជាស្ថាប័នទើបបង្កើតថ្មីដោយរាជរដ្ឋាភិបាល និងកាតព្វកិច្ចរបស់ប្រតិបត្តិករសន្តិសុខសង្គម និងតួអង្គពាក់ព័ន្ធក្នុងកិច្ចដំណើការនៃការធ្វើនិយ័តកម្មនិងការត្រួតពិនិត្យប្រតិបត្តិការរបបសន្តិសុខសង្គមនៅកម្ពុជា៕អត្ថបទ៖ ស៊ុន រ៉ាឌី

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        36
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        48
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm