រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញទូរទស្សន៍ឯកជនផ្សព្វផ្សាយគ្រប់វិញ្ញាសាប្រកួត SEA GAMES

2023/04/07 12:40:22 am        277

​ភ្នំពេញ៖ នៅក្នុងអំឡុងពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំប្រកួតកីឡា SEA GAMES2023នេះ ដែលនឹងមានវិញ្ញាសារប្រកួតប្រមាណជាង ៥០០វិញ្ញាសារ លើប្រភេទកីឡាចំនួន៣៦នេះ ក្រសួងព័ត៌មាន ជំរុញប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន សហការថតផ្សព្វផ្សាយទំាងស្រុងលើគ្រប់វិញ្ញាសារប្រកួតទាំងអស់ ដើម្បីជំរុញការផ្សព្វផ្សាយកម្ពុជា និងឲ្យថ្នាក់ដឹកនាំ ក្រុមកីឡាទស្សនាដកពិសោធន៍ប្រកួតនៅឆ្នាំបន្តបន្ទាប់ទៀត។

នៅក្នុងពិធិបិទសន្និបាតបូកសរុបសមិទ្ធិផលការងារ រយៈពេល ៥ឆ្នំា និងលើកទិសដៅបន្តរបស់ក្រសួងព័ត៌មាន ថ្ងៃទី៦ ខែមេសានេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឲ្យបណ្តាស្ថានីយទូរទស្សន៍នានា សូមចូលរួមជួយសហការជាមួយក្រសួងព័ត៌មាន ចូលរួមថតផ្សាយឡាយផ្ទាល់ ឬថតទុកជាឯកសារ លើគ្រប់វិញ្ញាសារប្រកួតកីឡា SEA GAMES មានជាង ៥៨០វិញ្ញាសារ ជាពិសេសលើគ្រប់វិញ្ញាសារការប្រកួតរវាងកីឡាករ កីឡាការនីខ្មែរជាមួយបណ្តាប្រទេសនានា និងវិញ្ញាសារកីឡានានាទៀត ដែលមានប្រកួតនៅតាមបណ្តាខេត្ត។

ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ថា សម្រាប់គ្រប់ការប្រកួតលើគ្រប់វិញ្ញាសារនៅរាជធានីភ្នំពេញ គឺគណៈកម្មាធិការជាតិអូឡាំពិក បានទទួលថតឡាយ និងថតទុកឯកសារទាំងស្រុងអស់ហើយ ដោយឡែកសម្រាប់ការប្រកួតនៅតាមបណ្តាខេត្ត គឺក្រសួងព័ត៌មានកំពុងរៀបចំចាត់ចែង និងជំរុញឲ្យបណ្តាស្ថានីយ៍ទូរទស្សន៍រកថវិកាឧបត្ថម្ភពីដៃគូក្រុមហ៊ុនដៃគូ ដើម្បីចូលរួមសហការថតផ្សាយផ្ទាល់ និងថតទុកជាងឯកសារ ដើម្បីផ្សព្វផ្សាយកម្ពុជាទៅលើពិភពលោកផង និងទុកឲ្យកីឡាករ កីឡាការនីខ្មែរទស្សនាដកបទពិសោធន៍បង្កើនសមត្ថភាពការប្រកួតឆ្នាំក្រោយផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ CAMSOCថ្លែងថា បណ្តាស្ថានីយ៍ទូរទស្សន៍នានាក្នុងតំបន់អាស៊ីអាគ្នេយ៍បានបង្ហាញសប្បាយចិត្តដែលកម្ពុជាប្រកាសមិនលក់សិទ្ធផ្សាយឡាយបន្តផ្ទាល់ប្រកួតកីឡាSEA GAMESទៅក្រៅប្រទេស។

ឯកឧត្តម បញ្ជាក់ថា រហូតមកដល់ពេលនេះដែរ មានបណ្តាស្ថានីយទូរទស្សន៍ធំៗចំនួន៦ប្រទេស បានព្រមព្រៀងផ្សាយឡាយបន្តផ្ទាល់ការប្រកួតកីឡាSEA GAMES រួមមានបណ្តាទូរទស្សន៍នៅប្រទេស ថៃ សឹង្ហបូរី វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន ហើយទូរទស្សន៍ប្រទេសផ្សេងៗ រួមមាន ឡាវ ភូមា ទីម័រខាងកើតជាដើម កំពុងពិចារណាផ្សាយឡាយបន្តផ្ទាល់ដើម្បីឲ្យពលរដ្ឋគេបានទស្សនាផងដែរ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm