សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនសមាជិកសមាជិការដ្ឋសភា នីតិកាលទី៦

2023/04/07 03:56:22 pm        185


ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់សមាជិកសមាជិការដ្ឋសភា នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។

ការផ្តល់គ្រឿងឥស្សរិយយសជូនសមាជិកសមាជិការដ្ឋសភានាពេលនេះ ដើម្បីឆ្លើយតបនឹងគុណបំណាច់ដ៏ឧត្តុង្គឧត្តម ដែលបានបំពេញការងារជូនជាតិ និងប្រជាជន និងស្របតាមច្បាប់ដែលបានកំណត់។

គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជូនថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភានាពេលនេះមាន គ្រឿងឥស្សរិយយស ជាតូបការ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយសសម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា គ្រឿងឥស្សរិយយសសម្តេចពញរះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់មហាសេនា គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា គ្រឿងឥស្សរិយយយព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា។

សូមជម្រាបថា រដ្ឋសភានីតិកាលទី៦ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

រដ្ឋសភានីតិកាលទី៦ បានបំពេញតួនាទី ក្នុងការបម្រើប្រជាពលរដ្ឋស្របតាមច្បាប់ ដែលមានភារកិច្ចសំខាន់ៗដូចជា ការងារនីតិកម្ម (ធ្វើច្បាប់) ការងារបោះឆ្នោតទុកចិត្ត និងការបោះឆ្នោតជ្រើសតំាង ភាពជាតំណាងប្រជាពលរដ្ឋ និងការឃ្លាំមើលការអនុវត្តច្បាប់។

រដ្ឋសភានីតិកាលទី៦ បានអនុម័តច្បាប់សំខាន់ៗបានចំនួន១០៩ គិតត្រឹមខែមីនា ឆ្នាំ២០២៣។ ក្រៅពីការតាក់តែងច្បាប់ ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភាបានខិតខំយកអស់កម្លាំងកាយចិត្ត ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមណ្ឌលដែលខ្លួនទទួលខុសត្រូវយ៉ាងសស្រាក់សស្រាំ និងបាននាំមកនូវសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋរួមគ្នាដោះស្រាយទៅតាមនីតិវិធីបានយ៉ាងល្អប្រសើរ។

នៅក្នុងនោះនីតិកាលទី៦ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានពង្រឹងវិស័យការទូតសភា គួរឱ្យកត់សម្គាល់ផងដែរ។

នៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសនោះដែរ ដោយថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ បានខិតជិតមកដល់ សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា បានគោរពជូនពរ បួងសួងដល់គុណព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក និងសូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទំាងថ្នាក់ដឹកនាំរដ្ឋសភាទំាងអស់ សូមមានជន្មាយុយឺនយូរ និងសុខមាលភាពបរិបូរណ៍ ដើម្បីបន្តដឹកនាំរដ្ឋសភា ក៏ដូចជាប្រទេសកម្ពុជា ឆ្ពោះទៅកាន់វឌ្ឍនភាព ក្នុងសុខសន្តិភាព កាន់តែរុងរឿងឡើង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm