ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ កាកបាទក្រហមកម្ពុជា​ទទួល​រទេះរុញ​ជនពិការ​ចំនួន ​៤១៦​គ្រឿង​ពី​អាជ្ញាធរ​មីន​

2021/04/27 09:59:58 am        23

ភ្នំពេញ៖ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការ​ង​ទី​១ កាកបាទក្រហមកម្ពុជា បានទទួល​ជួប​សំណេះសំណាល និង​ទទួល​អំណោយ ជា​រទេះរុញ​ជនពិការ​ចំនួន ៤១៦​គ្រឿង ពី ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការ នៃ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រងសកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ ដោយសារ​មីន​ តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា នា​ថ្ងៃទី​១៥ ខែ​កុ​ម្ភៈ២០១៩​នេះ​។​ 

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​នោះ លោកជំទាវ​អគ្គលេខាធិការរង​ទី​១ ក៏បាន​រំលឹក​ពី​អតីតកាល​របស់​កម្ពុជា​ដែល​បាន ហែល​ឆ្លង​ភ្នក់ភ្លើង​សង្រោ្គម​ជាច្រើន​សម័យកាល ដែល​ក្នុងនោះ​គឺ​បានធ្វើអោយ​ប្រជាជន​កម្ពុជា ទទួលរង​ទុក្ខវេទនា ឈឺចាប់​ខ្លោចផ្សារ លើសពីនោះ​ទៀត គឺ​បាន​បន្សល់ទុក នៅ​គ្រាប់​មិនទាន់​ផ្ទុះ​ជាច្រើន ស្ទើរតែ​ទូទាំងប្រទេស ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ ស្លូតត្រង់​ជាច្រើន​នាក់ បានទទួល​រងគ្រោះ​ដល់​អាយុជីវិត និង​ពិការ​ដោយសារ​គ្រាប់មីន​ទាំងនេះ​។​

​លោកជំទាវ​អគ្គលេខាធិការរង​ទី​១ បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ចំពោះ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ព្រោះថា​ពីរ​ឆ្នាំ​ជាប់​គ្នា​មកនេះ អាជ្ញា​ធម៌​មីន​បានប្រគល់ ជា​រទេះរុញ​ជនពិការ ដល់​កាកបាទក្រហមកម្ពុជា​ចំនួន​ពីរលើក រួចមកហើយ សំរាប់​ទុក​ចែក​ជួន បន្ត​ទៅដល់​ជនពិការ​គ្រប់ទិសទី ដោយ​មិន​គិតពី​និន្នាការ​។​

​ជំនួសមុខ​ឱ្យ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា លោកជំទាវ​អគ្គលេខាធិការរង​ទី​១ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញា​មីន ដែល​បាន​បរិច្ចាគ​រទេះរុញ​ជ​ន​ពិការ ជូន​ដល់​កាកបាទក្រហមកម្ពុជា ដែល​នេះ​ជាការ​ចែករំលែក ក្តី​ស្រឡាញ់​របស់​អង្គភាព ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ រទេះ​ទាំងនេះ កាកបាទក្រហមកម្ពុជា នឹង​យកទៅ​ចែក​ជួន​ដល់ដៃ ប្រជាពលរដ្ឋ ដែលជា​ជនពិការ ទីទាល់ក្រ ដែលមាន​សេចក្តី​ត្រូវជា​ចាំបាច់​បំផុត​។​

​ជា​ចុងក្រោយ លោកជំទាវ បាន​ជូនពរ​ដល់ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ ដោយសារ​មីន បន្តបាន​នូវ​ភាពជោគជ័យ​របស់ខ្លួន ក្នុងការ​កំចាត់មីន​អោយ​អស់ពី​ទឹកដី​កម្ពុជា បន្ត​មាន​កិច្ចសហប្រតិបត្តិការ​ល្អៗ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ទទួលបាន​ការគាំទ្រ កាន់តែច្រើន​ពី​ជំនួយ​សប្បុរសជន​៕​

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm