បាល់ទាត់​លើ​តុ (Teqball)​ ជើងឯក​អាស៊ីអាគ្នេយ៍ត្រូវ​រៀបចំមុន​ស៊ី​ហ្គេម​មកដល់​

2023/04/07 05:04:57 pm        172

បាល់ទាត់​លើ​តុ៖​ សហព័ន្ធ​ថ្មីកីឡាបាល់ទាត់​លើ​តុ​កម្ពុជា ក្រោម​កិច្ចសហការ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ បានរៀបចំ​ប្រកួត​កីឡាបាល់ទាត់​លើ​តុ​អាស៊ីអាគ្នេយ៍​រយៈពេល​ ២​ថ្ងៃពីថ្ងៃ​ទី​០៦-០៧ ខែមេសា ឆ្នាំ​២០២៣ នៅ​ទីលាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ត្រៀម​ស៊ី​ហ្គេមលើក​ទី៣២ នា​ខែឧសភា ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​លោក ញ៉ា​ន សុខ​វិសាល ទីប្រឹក្សា​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) តំណាង​ឯកឧត្តម វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ​កម្ពុជាគូសបញ្ជាក់ថា ប្រភេទ​កីឡាបាល់ទាត់​លើ​តុ​នេះនឹងត្រូវ​ដាក់​ឲ្យ​ប្រកួត​ក្នុង​ស៊ី​ហ្គេមនា​ខែឧសភា ឆ្នាំ​២០២៣ ដោយមាន​មេដាយ​ដូច​ប្រភេទ​កីឡា​ផ្សេងៗ​ដែរ ប៉ុន្តែ​គ្រាន់តែ​មិន​រា​ប់ប​ញ្ជូ​ល​ក្នុង​បញ្ជី​មេដាយ​ផ្លូវការ​ប៉ុណ្ណោះ​។ ​មន្ត្រីសហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ​កម្ពុជាបានឱ្យដឹងថា ការប្រកួត​បាល់ទាត់​លើ​តុ​បុ​រេ​ស៊ី​ហ្គេមរយៈពេល​ ២​ថ្ងៃនេះមាន ​៤​ប្រទេស​ចូលរួម​មាន​កម្ពុជា ឥណ្ឌូនេស៊ី ថៃ និង​ម៉ាឡេស៊ី ដោយមាន​ ៥​ក្រុមក្នុងនោះ​ម្ចាស់ផ្ទះ ២​ក្រុម​។ គោលបំណង​ចម្បង​នៃ​បុ​រេ​ប្រកួត​ស៊ី​ហ្គេម​នេះគឺ​ដើម្បី​តេស្ត​សមត្ថភាព​កីឡាករ-កីឡាការិនី និង​តេស្ត​សមត្ថភាព​មន្ត្រី​អាជ្ញាកណ្តាល ចៅក្រម រួមទាំង​ការរៀបចំ​របស់​មន្ត្រីមុន​ការប្រកួត​ស៊ី​ហ្គេមជា​ផ្លូវការចូលមក​ដល់​នា​ខែឧសភាខាងមុខ​។

ប្រកួត​នេះមាន​ចំនួន ​៥​វិញ្ញាសា ដូចគ្នា​នឹង​វិញ្ញាសា​ដែល​ត្រៀម​ប្រកួត​ស៊ី​ហ្គេមលើក​ទី​៣២ ដែរ ដោយ​ក្នុងនោះមាន​វិញ្ញាសា​ឯកត្តជន​បុរស​-​នារី គូ​បុរស​-​នារី និង​ចម្រុះ​បុរស​-​នារី​។​ ​សូមបញ្ជាក់ថា ​កីឡាបាល់ទាត់​លើ​តុ​នេះ​លេង​ដំបូង​នៅក្នុង​ប្រទេស​ហុង​គ្រីនា​ឆ្នាំ​២០១២ ដោយ​អ្នក​ចូលចិត្ត​កីឡាបាល់ទាត់​ ៣រូបគឺ​អតីត​កីឡាករ​អាជីព Gábor Borsányi អ្នកជំនួញ György Gattyán និង​អ្នកវិទ្យាសាស្ត្រ​កុំ​ព្យួ​ទ័​រ Viktor Huszár​។ Teqball ជា​ប្រភេទ​កីឡា​លេង​ជាមួយ​បាល់​លើ​តុ​កោង ដោយ​បញ្ចូល​គ្នា​នូវ​របៀប​លេង​កីឡា​សីដក់ និង​វាយ​កូនឃ្លី​លើ​តុ ហើយ​កីឡា​នេះត្រូវ​បង្ហាញ​ផងដែរ​ក្នុង​អូឡាំ​ពិក​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ីលឆ្នាំ២០១៦៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        104
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        117
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm