សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចុះពិនិត្យ​ទីលាន​សម្រាប់​ស៊ី​ហ្គេម ២០២៣​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

2023/04/07 05:36:04 pm        199

ស៊ីហ្គេម៖ ព្រឹក​ថ្ងៃទី​៦ ខែមេសា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ដឹកនាំ​គណៈកម្មាធិការ​ជាតិចុះទៅ​ត្រួតពិនិត្យ​កន្លែង​ប្រកួត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដែលជា​ទីតាំង​មួយ​ក្នុងចំណោម​ទីតាំង​បី​ធំៗ​នៅ​រាជធានី​ភ្នំពេញ ​ត្រូវ​បម្រើ​ដល់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣​។​

​យោង​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ទីលាន​បាន​បញ្ជាក់ថា ពហុ​កីឡដ្ឋាន​ជាតិត្រូវ​ទទួល​ធ្វើជា​កន្លែង​ប្រកួត ៩​ប្រភេទ​កីឡា រួមមានបាល់ទាត់​បុរស (​ពូ​ល A), បាល់ទះ​, បាល់​ទឹក​, កាយសម្ព័ន្ធ​, ប៉េតង់​, សីដក់​, សូ​ហ្វ​តិ​ន្នី​ស​, លើក​ទម្ងន់ និង​កីឡា​រាំ​។​ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​វាយតម្លៃថា ការងារ​ជួសជុល​ទីលាន​ប្រកួត​នានាក្នុង​ពហុ​កីឡដ្ឋាន​ជាតិ បានសម្រេច​ស្ទើរតែ​រួចរាល់​ទាំងស្រុង​ហើយ ខណៈ​នៅសល់តែ​ការកែលម្អ និង​តុបតែង​បន្ថែមទៀត​ប៉ុណ្ណោះ​។

យើង​មាន​ភាពកក់ក្ដៅ ហើយ​ក៏មាន​មោទនភាព​ចំពោះ​បណ្ដា​ទីតាំង​ទាំង ៩​ប្រភេទ​កីឡាដែល​បាន​ពិនិត្យឃើញថា រៀបរយ​អស់ហើយ នៅសល់តែ​ការតុបតែង​មួយចំនួន​ឱ្យមាន​សោភ័ណភាព​សមស្រប​ ទៅតាម​តម្រូវការ​ផ្នែក​កីឡា​របស់​យើង ដែល​យើង​ត្រូវ​ប្រកួត​ពេលខាងមុខ​។​ ​ស៊ី​ហ្គេម ២០២៣ ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៩ ខែមេសាដល់​ថ្ងៃទី​១៧ ខែឧសភា ខណៈពេល​នេះដំណើរ​គប់​ភ្លើង​ស៊ី​ហ្គេមកំពុង​សំចត​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​រត់​ដង្ហែ​នៅ​ថ្ងៃទី​១១ ខែមេសាខាងមុខនេះ​៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        145
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm