ការប៉ះទង្គិច​ថ្មី​បានកើត​ឡើង​នៅ​ប្រទេស​បារាំង ​ជុំវិញ​ភាពជាប់គាំង​លើ​បញ្ហា​សោធន​និវត្តន៍​

2023/04/07 05:47:50 pm        161

​បារាំង៖ ក្រុម​អ្នកតវ៉ា​និយម​ជ្រុល​បាន​ប៉ះទង្គិច ​ជាមួយ​កងកម្លាំង​សន្តិសុខ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​ការ​បង្ហាញ​កំហឹង​ថ្មី​ប្រឆាំង​កំណែទម្រង់​សោធន​និវត្តន៍របស់​ប្រធានាធិបតី​លោក Emmanuel Macron ដោយ​បាន​ចាប់ខ្លួន​មនុស្ស​រាប់​សិប​នាក់ ហើយ​មួយ​ចំនួន​បាន​ចាប់ផ្តើម​ដុត​ភ្លើង​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង ​ក្នុងចំណោម​ភោជនីយដ្ឋាន​ដែល​លោក​ចូលចិត្ត​។

ខណៈ​ចំនួន​ក្រុម​បាតុករ​បាន​ថយ​ចុះ សហជីព​មានបំណង​រក្សា​សម្ពាធ​រយៈពេល​ជិត​បី​ខែ មុន​ការ​ចេញ​សេចក្តី​សម្រេច​របស់​តុលាការ​ដ៏​សំខាន់​មួយ​នៅ​សប្តាហ៍​ក្រោយ ស្តីពី​កែប្រែ​អាយុ​ចូលនិវត្តន៍​។ កំណែទម្រង់​ដ៏​ចម្រូងចម្រាស​ស្វែងរក​ការ​បង្កើន​អាយុ​ចូលនិវត្តន៍​ពី ៦២ ដល់ ​៦៤​ឆ្នាំ ខណៈ​តម្រូវ​ឱ្យ​ពលរដ្ឋ​ធ្វើការ​យូរ​ជាង​មុន​សម្រាប់​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​ពេញលេញ​។​ លោក Macron ដែល​ពេល​នេះ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន កំពុង​ប្រឈមមុខ​បញ្ហា​ធំ​បំផុត​នៃ​អាណត្តិ​ទី​២ ​របស់​លោក​ជុំវិញ​ការ​ផ្លាស់ប្តូរ ដោយ​បដិសេធ​យ៉ាង​ដាច់អហង្ការ​មិន​ព្រម​ផ្លាស់ប្តូរ​ឥរិយាបថ ទោះ​បី​ជា​មានការ​ធ្លាក់​ចុះ​អត្រា​ប្រជាប្រិយភាព​ផ្ទាល់ខ្លួន​ក៏ដោយ​។

បាតុកម្ម​ត្រូវ​បាន​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស ដោយ​ប្រជាជន​នាំគ្នា​លើកស្លា​ក ឬ​គ្រវី​ទង់ជាតិ​សហជីព​ពី​ទីក្រុង​ប៉ារីស​ទៅកាន់​ទីក្រុង​ម៉ុង​ប៉ែល​លី​យេ​ (Montpellier) និង​ម៉ា​សី​ (Marseille) ភាគ​ខាង​ត្បូង​។ ​ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា មនុស្ស ៥៧០,០០០​នាក់​បាន​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ចំនួន​នេះ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ចំនួន ៧៤០,០០០​នាក់​ដែល​បាន​រាប់​កាលពី​សប្តាហ៍​មុន​។ តួលេខ​ផ្លូវការ​នៅតែ​ទាប​ជាង​ការ​រាប់​របស់​អ្នក​រៀបចំ​បាតុកម្ម​ដោយ​សហជីព CGT ដែល​បាន​អះ​អាង​ថា​ មនុស្ស ៤០០,០០០​នាក់​បាន​មក​តវ៉ា​នៅ​ទីក្រុង​ប៉ារីស ខណៈ​ក្រសួង​បាន​សរុប​មាន​ចំនួន​ត្រឹមតែ ៩៣,០០០​នាក់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm