ផ្លូវការ Frank Lampard ត្រលប់មក​ដឹកនាំ Chelsea វិញ​ក្នុង​តំណែង​បណ្តោះអាសន្ន​ដល់​ចប់​រដូវ​កាល​

2023/04/07 05:54:58 pm        154

​បាល់ទាត់៖ ​អតីត​ខ្សែបម្រើ និង​អ្នកចាត់ការ Chelsea, Frank Lampard បាន​ត្រលប់មក​ដឹកនាំ​ក្រុម​តោ​ខៀវ Chelsea សាជាថ្មី​ក្នុង​តំណែង​បណ្តោះអាសន្ន​ដល់​ចប់​រដូវ​កាល ដើម្បី​កាន់ការ​បន្ត​ពី​លោក Graham Potter ដែល​ត្រូវបាន​បណ្តេញចេញ​។

​​បុរស​វ័យ ៤៤ឆ្នាំ​រូបនេះ​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឱ្យ Chelsea សរុប ២១១គ្រាប់ និង​ធ្លាប់​ដឹកនាំ Chelsea ៨៤ប្រកួត​ចន្លោះ​ឆ្នាំ២០១៩-២០២១​។ ​Chelsea កំពុង​ដេញ​ពីក្រោយ​តំបន់ Top4 ដល់​ទៅ ១៤ពិន្ទុ​ទោះបីជា​បាន​ចំណាយលុយ​ជាង ៦០០លាន​ផោន​ទិញ​កីឡាករ​ថ្មី​ក្នុង​រដូវ​កាល​នេះ​ក៏ដោយ​។ ​រំលឹកថា Frank Lampard ធ្លាប់បាន​ដឹកនាំ Chelsea ចន្លោះ​ឆ្នាំ២០១៩ ដល់ ២០២១ ដែល​ជំនួស​តំណែង​ដោយ​លោក Thomas Tuchel​។

​ក្រោយមក Lampard ក៏បាន​ក្លាយជា​អ្នកចាត់ការ Everton នៅ​ខែមករា​ ឆ្នាំ២០២២ តែ​ក៏​ត្រូវបាន​ដកតំណែង​វិញ​កាលពី​ខែមករា​កន្លងទៅ​ក្រោយ Everton ចាញ់ ៩ ក្នុងចំណោម ១២ប្រកួត​ចុងក្រោយ​នៅ Premier League​។ ​Chelsea ដែល​បច្ចុប្បន្ន​ឈរ​លេខ ១១ នៅ English Premier League នឹងត្រូវ​ទៅ​ទឹកដី Wolves ថ្ងៃ​សៅរ៍​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        131
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        145
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm