និស្សិតកម្ពុជា ១០៨នាក់ កំពុងសិក្សាជំនាញវិជ្ជាជីវៈនៅសាលាថៃង្វៀន ប្រទេសវៀតណាម

2023/04/07 06:01:13 pm        138

ភ្នំពេញ៖ បច្ចុប្បន្ននេះនិស្សិតកម្ពុជាចំនួន ១០៨នាក់ បានកំពុងសិក្សានៅសាលាថៃង្វៀន ដោយ​ទទួល​បាន​អាហារូបករណ៍ពីរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះ​តាម​ការ​ឲ្យ​ដឹង​របស់​ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅក្នុងបណ្តាញសង្គមកាលពីរាត្រីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសសេរថា បន្ទាប់ពីបានជួបសំណេះសំណាលជាមួយតំណាងក្រសួងការងារ ជន​ពិការ និងសង្គមកិច្ចវៀតណាម តំណាងខេត្តថៃង្វៀន និងថ្នាក់ដឹកនាំសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក​សិក្សា​សាលាថៃង្វៀនរួចមក ឯកឧត្តម បានដឹកនាំគណៈប្រតិភូ ជួបសំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ដោយផ្ទាល់ជាមួយនិស្សិតកម្ពុជាទាំងនោះ នៅខេត្តថៃង្វៀន-វៀតណាម។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានសំដែងនូវការនឹករលឹក និងការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគិតគូដល់អនាគតក្មួយៗដែលជានិស្សិតកម្ពុជា ក្នុង​ការ​បណ្តុះ​បណ្តាល កសាង​សមត្ថភាព​របស់​ពួក​គេ​សម្រាប់​ចូល​រួម​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​កាន់​តែ​រី​ក​ចម្រើន​ថែម​ទៀត។ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំផ្តល់ឱកាសដល់យុវជន ឱ្យទទួល​បាន​នូវ​ឱកាស​សិក្សា​ សម្រាប់អនាគតរបស់ពួកគេ ទាំងក្នុងនិងក្រៅប្រទេស។ ជាក់ស្តែង ឱកាសដែល​និស្សិត​កម្ពុជា បានមកសិក្សានៅសាលាថៃង្វៀននេះ បើគ្មានកិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋាភិបាល នៃ​ប្រទេសទាំងពីរទេ គឺមិនមានឱកាសបែបនេះទេ។ ឯកឧត្តមបន្ថែមថា ការ​អភិវឌ្ឍ​ធន​ធាន​មនុស្សបានក្លាយជាអាទិភាពទី១ សម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ គោល​នយោបាយជាច្រើនបាននឹងកំពុងអនុវត្តដើម្បីជំរុញកសាងធនធានមនុស្សគ្រប់ប្រភេទ ជា​ពិសេស​ធនធានមនុស្សផ្នែកវិជ្ជាជីវៈ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ នៃ​សេដ្ឋកិច្ច សង្គម កម្ពុជានាពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការអគុណចំពោះក្រសួងការងារ ជនពិការ និង​សង្គម​កិច្ច​វៀតណាម រដ្ឋបាលខេត្តថៃង្វៀន និងសាលាថៃង្វៀន ដែលបានផ្តល់​នូវ​ឱកាស​ដល់​និស្សិត​កម្ពុជា ក៏ដូចជាផ្តល់​នូវ​ការ​គំាពារ​យក​ចិត្ត​ទុក​ដាក់​ដល់​ពួក​គេក្នុង​អំឡុង​ពេល​ស្នាក់​នៅ​សិក្សា​រៀន​សូត្រនៅទីនេះ។ ទន្ទឹមគ្នានេះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើ​ដល់​និស្សិត​ទាំង​អស់​ឱ្យ​ចេះ​ស្រឡាញ់​គ្នា​ជួយថែរក្សាគ្នា គោរពឱ្យបានតាមបទបញ្ជផ្ទៃក្នុង វិន័យ ក៏ដូចជាច្បាប់​ទម្លាប់​នៅ​ប្រទេស​វៀតណាម ហើយខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ឱ្យក្លាយជា​ធន​ធាន​មនុស្ស​ដ៏​ពូ​កែរ​បស់​កម្ពុជា ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិរបស់ខ្លួន។ 

គួរបញ្ជាក់ថា និស្សិតទាំង១០៨នាក់នេះ បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលវៀតណាម តាម​រយៈ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បច្ចុប្បន្នកំពុង​សិក្សា​កម្រិត​សញ្ញា​បត្រ​ជាន់​ខ្ពស់​បច្ចេក​ទេស ឬបរិញ្ញាបត្ររង រយៈពេល៤ឆ្នាំ (សិក្សាភាសារយៈពេល ១ឆ្នាំ និងជំនាញ​រយៈ​ពេល​ ៣ឆ្នាំ) លើមុខជំនាញ៖ បច្ចេកទេស និងវិជ្ជាជីវៈ ដូចជា៖ ទំនាក់ទំនង និងបច្ចេក​ទេសអេឡិច​ត្រូនិក, ប្រៃសណីយ៍ និងទូរគមនាគមន៍, វិស្វកម្មអេឡិចត្រូនិក និងទំនាក់ទំនង, អគ្គិសនី​ឧស្សាហកម្ម, គ្រប់គ្រងពាណិជ្ជកម្ម, សេវាកម្មច្បាប់, គណនេយ្យអាជីវកម្ម, សវនកម្ម​គណនេយ្យ, ធនាគារ និងហិរញ្ញវត្ថុ និងព័ត៌មានវិទ្យា៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        23
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm