ក្រសួងបរិស្ថាន កំពុងជំរុញចលនាវិស័យឯកជនចូលរួមវិនិយោគលើវិស័យអេកូទេសចរណ៍នៅកម្ពុជា

2023/04/07 06:24:56 pm        169

ភ្នំពេញ៖ ក្រសួងបរិស្ថាន កំពុងជំរុញ​ចលនា​វិស័យ​ឯកជន​ចូល​រួម​វិនិយោគ​លើ​វិស័យ​អេកូទេសចរណ៍​នៅកម្ពុជា តាមរយៈ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍​ធម្មជាតិ​កម្ពុជា​» ហៅកាត់ថា CSLEP។

តាមរយៈការជំរុញនេះ ក្រសួងបរិស្ថាន បានរៀបចំកម្មវិធីជួបជុំជាមួយវិស័យឯកជនជាលើកដំបូង កាល​ពី​យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ នៅភោជនីយដ្ឋាន Waterside ដើម្បី​បង្ហាញ​ជូន​វិនិយោគិន​ទាំង​អស់អំពីឱកាសសម្រាប់វិនិយោគលើវិស័យអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព នៅ​ក្នុងតំបន់ការពារធម្មជាតិ នៃតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ កម្មវិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គភាព​អនុវត្ត​គម្រោង និងមន្រ្តីអនុវត្តន៍គម្រោង រួមជាជាមួយនឹងមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ​ តំណាង​ស្ថានទូត តំណាងវិស័យឯកជន និងភ្ញៀវជាតិ អន្តរជាតិសំខាន់ៗ ជាច្រើនរូបទៀត។

ឯក​ឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានអង្គភាពគម្រោង បាន​លើកឡើ​ង​ថា CSLEP ថ្លែងនៅក្នុងកម្មវិធីនេះថា ក្រសួងបរិស្ថាន នឹងបង្កបរិយាកាស​អំណោយ​ផល​ដល់​វិស័យឯកជន ដើម្បីចូលរួមវិនិយោគអភិវឌ្ឍន៍ អេកូទេសចរណ៍ និងភាពជា​ដៃគូរ​រវាង​រដ្ឋ​ និង​ឯកជន ក៏ដូចជាជាមួយសហគមន៍មូលដ្ឋាន។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា «ការជួបជុំនាពេលនេះ គឺដើម្បីបង្កបរិយាកាស​ជូន​ដល់​វិស័យ​ឯក​ជន​ឱ្យ​បាន​ជ្រួតជ្រាប និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងលើក​ស្ទួយ​ជីវភាព​សហគមន៍​មូលដ្ឋានតាមរយៈការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព ដើម្បី​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព ជាពិសេស តាមរយៈការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ ធម្មជាតិ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិដ៏មានសក្ដានុពលរបស់យើង»។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា តាមរយៈ​បទ​ពិសោធន៍​នានា​លើ​ទីផ្សារ​ទេសចរណ៍​ឈរ​លើ​មូល​ដ្ឋាន​ធម្មជាតិបានបង្ហាញថា ការចូលរួមរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍអេកូទេសចរណ៍ នឹង​បង្កើត​បាន​នូវឧត្តមភាពប្រកួតប្រជែង ការអភិវឌ្ឍសេវាអេកូទេសចរណ៍ដែលមានគុណភាពខ្ពស់ និង​បង្កើនសក្ដានុពលជំរុញវិស័យអេកូទេសចរណ៍ឱ្យក្លាយជាចលករ សម្រាប់​កំណើន​សេដ្ឋកិច្ច​ជាតិ​។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិបានចំនួន ៧៣ តំបន់ និង​របៀង​អភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន ៣ (របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរ និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ)។ តំបន់ទាំងនេះ មាន​ផ្ទៃ​ដី​សរុប​ប្រមាណ​ជា ៧.២ លានហិកតាស្មើនឹង ៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm