អ៊ីស្រាអែល​បើក​ការវាយប្រហារលើ​តំបន់​ហ្គា​ហ្សា បន្ទាប់ពី​ការបាញ់​ស្រោច​ដោយ​រ៉ុក្កែត​ចេញពី​ប្រទេស​លី​បង់

2023/04/07 06:52:07 pm        342

​អ៊ីស្រាអែល៖ ​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​តាម​អាកាស ​សងសឹក​ជា​បន្តបន្ទាប់​នៅ​តំបន់​ហ្គា​ហ្សា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​គ្រាប់​រ៉ុក្កែត​រាប់​សិប​គ្រាប់ ​ត្រូវ​បាន​បាញ់​ចេញពី​ប្រទេសជិតខាង​លី​បង់​ចូល​ទៅ​ក្នុង​ទឹកដី​របស់​អ៊ីស្រាអែល ដោយមាន​ការ​បាញ់​ប្រហា​រ​ពី​យោធា​អ៊ីស្រាអែល ​ដែល​បាន​ដាក់​កំហុស​ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​។

អ្នកសារព័ត៌មាន CNN នៅ​ទីក្រុង​ហ្គា​ហ្សាបាន​ឮ​សំឡេង​យន្តហោះ និង​ការ​ផ្ទុះ ប៉ុន្មាន​នាទី​បន្ទាប់ពី​កងកម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​ប្រកាស​ប្រតិបត្តិការ​។ ការវាយប្រហារ​របស់​អ៊ីស្រាអែល​បាន​ដាក់​គោលដៅ​ទៅលើ​តំបន់​ជាច្រើន​នៅ​តំបន់ឆ្នេរ​ ដែល​គ្រប់គ្រង​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​នហា​ម៉ាស់ (Hamas)​។ គ្រាប់​រ៉ុក្កែត​ជាច្រើន​គ្រាប់​ត្រូវ​បាន​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា ឆ្ពោះ​ទៅ​កាន់​ប្រទេស​អ៊ី​ស្រាអែល​ជា​ការ​ឆ្លើយតប​។ កងកម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​និយាយ​ថា យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​វាយប្រហារ​ផ្លូវ​រូង​ក្រោម​ដី ភេរវកម្ម​ចំនួន​ពីរ​កន្លែង​នៅ​តំបន់ Beit Hanoun និង​តំបន់ Khan Yunis រួម​ជាមួយ​ទីតាំង​ផលិត​អាវុធ​ពីរ​កន្លែង​របស់​ក្រុម Hamas ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រំលោភ​បំពាន​សន្តិសុខ​របស់​នេះក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយនេះ​។

កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា យាន​ដ្រូ​ន​របស់​កងកម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល បាន​វាយប្រហារ​កាំភ្លើងយន្ត​ធុន​ធ្ងន់​មួយ​ដើម​នៅ​ភាគ​ខាងជើង​តំបន់​ហ្គា​ហ្សា ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បាញ់​តម្រង់​ទៅ​រក​យន្តហោះ​ចម្បាំង ​កងកម្លាំង​ការពារ​ជាតិ​អ៊ី​ស្រាអែល និង​ទឹកដី​របស់​អ៊ីស្រាអែល​។ ជាច្រើន​ម៉ោង មុន​ពេល​កងកម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​វាយប្រហារ​នៅ​តំបន់​ហ្គា​ហ្សា នាយករដ្ឋមន្ត្រី​លោក Benjamin Netanyahu បាន​ព្រមាន​ថា អ៊ីស្រាអែល​នឹង​វាយប្រហារ​សត្រូវ ហើយ​ពួកគេ​នឹង​រង​សំណង​សម្រាប់​រាល់​សកម្មភាព​ឈ្លានពាន​។ ការ​បាញ់​តបត​នេះ​កើត​មាន​ឡើង ខណៈ​កំហឹង​ពុះកញ្ជ្រោល​នៅ​ទូទាំង​តំបន់ ជុំវិញ​ការ​វាយឆ្មក់​របស់​នគរបាល​អ៊ីស្រាអែល​នៅ​វិហារ​អ៊ីស្លាម al-Aqsa ក្នុង​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​កាលពី​ថ្ងៃ​ពុធ ដែល​ធ្វើ​ឲ្យ​មានការ​ថ្កោលទោស​យ៉ាង​ទូលំ​ទូលាយ​ពី​ពិភព​អារ៉ាប់ ​និង​មូស្លីម និង​បាន​បង្ក​ឱ្យ​មាន​ការ​បាញ់​រ៉ុក្កែត​សងសឹក​ពី​តំបន់​ហ្គា​ហ្សា ចូល​ទៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        24
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        31
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm