មនុស្ស​រាប់លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់ ​ខណៈ​ព្យុះ​ទឹកកក​ធ្លា​ក់​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​កាណាដា​

2023/04/07 07:36:48 pm        273

​កាណាដា៖ មួយថ្ងៃ​បន្ទាប់ពី​ភ្លៀង​ត្រជាក់​ដល់​កក និង​ខ្យល់​បក់​ខ្លាំងបាន​បោកបក់​មកលើ​តំបន់​ភាគ​អាគ្នេយ៍​ប្រទេស​កាណាដា មនុស្ស​ជាង ១.២​លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ទីក្រុង​អង់​តា​រី​យ៉ូ​ (Ontario) និង​កេ​បិ​ច (Quebec)​។ ទីក្រុង​២ ​នេះ​គឺជា​ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​របស់​កាណាដា​។

យោង​តាម​អ្នក​ផ្គត់ផ្គង់​អគ្គិសនី​របស់​ទីក្រុង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ទីក្រុង​កេ​បិ​ច ​(Quebec) តែមួយ កម្មករ​ប្រមាណ ១​ពាន់​នាក់​កំពុង​ព្យាយាម​ជួសជុល​ឡើង​អគ្គិសនី​ពេញ​មួយ​យប់​។ ក្រុមហ៊ុន​វ៉ា​រី​អគ្គិសនី​ទីក្រុង​កេ​បិ​ច​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា យើង​មាន​ទំនុក​ចិត្ត​ថា យើង​អាច​ស្តារ​ថាមពល​ឡើងវិញ​ដល់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​មួយ​ចំនួន​នៅ​ថ្ងៃ​នេះ​។ ដោយ​គ្រោះអាក្រក់ វា​ត្រូវ​បាន​រំពឹង​ទុក​រួច​ហើយ​ថា អតិថិជន​មួយ​ចំនួន​នឹង​នៅតែ​គ្មាន​ថាមពល​ប្រើប្រាស់​នៅឡើយ​នៅ​ថ្ងៃ​សុក្រ​នេះ និង​ចុង​សប្តាហ៍​នេះ​។ ​ប្រជាជន​ប្រហែល ១.១​លាន​នាក់​ពុំ​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​កេ​បិ​ច ​(Quebec) និង​ប្រហែល ១៦៧,០០០​នាក់​នៅ​ទីក្រុង Ontario។ ទីក្រុង Ontario និង Quebec មាន​ចំនួន​ច្រើនជាង​ពាក់​កណ្តាល ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​កាណាដា​ប្រហែល ៣៩.៦​លាន​នាក់​។​ ​

នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ុងរ៉េអាល់ (Montreal) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​អំពី​ថវិកា​របស់​រដ្ឋាភិបាល​ លោក​បាន​ផ្តល់​ជំនួយ​សហព័ន្ធ​ប្រសិនបើ​ចាំបាច់​។ យោង​តាម​ក្រុមហ៊ុន Hydro-Quebec បាន​និយាយ​ថា ​ទីក្រុង​ម៉ុងរ៉េអាល់​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត ដោយ​ការ​ដាច់​ចរន្តអគ្គិសនីបន្ទាប់ពី​ព្យុះ​ទឹកកក​កាលពី​ថ្ងៃ​ពុធ​។ លោក Trudeau បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម ​Twitter ថា យើង​កំពុង​គិតដល់​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​ទីក្រុង Quebec និង​ទីក្រុង Ontario ភាគ​ខាងកើត​ដែល​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​កាលពី​ម្សិល​មិញ ហើយ​យើង​សូម​អរគុណ​ដល់​ក្រុម​កម្មករ​ដែល​កំពុង​សម្អាត​តាម​ដង​ផ្លូវ និង​ស្តារ​ថាមពល​ឡើង​វិញ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm