អត្ថប្រយោជន៍ផ្កាកេសរកូល ចំពោះសុខភាព

2023/04/07 09:05:04 pm        413

ភ្នំពេញ៖ ផ្កាកេសរកូលមិនគ្រាន់តែស្រស់ស្អាត និងគួរឱ្យចង់គយគន់ប៉ុណ្ណោះទេវាក៏ផ្ដល់នូវអត្ថ​ប្រយោជន៍ជាច្រើន​ ចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្សផងដែរ។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ចំនួន ៥ ដែលទទួលបានពីការដាំផ្កាកេសរកូលនៅក្នុងផ្ទះ ឬកន្លែងធ្វើការ៖

១. ពង្រឹងគុណភាពខ្យល់ ៖ រុក្ខជាតិមានតួនាទីស្រូបយកកាបូនឌីអុកស៊ីតពីបរិយាកាសជុំវិញវា ហើយបញ្ចេញអុកស៊ីសែនត្រឡប់ទៅក្នុងខ្យល់វិញ។ ខណៈមនុស្សស្រូបយកអុកស៊ីសែន និង​បញ្ចេញ​កាបូនឌីអុកស៊ីតវិញ ម្ល៉ោះហើយរុក្ខជាតិ និងមនុស្ស​ផ្ដល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ល្អឥតខ្ចោះ។ ការដាំផ្កាកេសរកូលនៅផ្ទះ ឬកន្លែងធ្វើការ​នឹង​ជួយ​ឱ្យការ​ដក​ដង្ហើម​របស់​យើង​កា​ន់​តែមានភាពស្រស់ស្រាយ និងបរិសុទ្ធ ព្រមទាំងជួយឱ្យអ្នកគេងលក់ស្កប់ស្កល់ផងដែរ ។ 

២. កាត់បន្ថយភាពតានតឹង ៖ ការតុបតែងលម្អផ្កាកេសរនៅកន្លែងធ្វើការ ឬក្នុង​ផ្ទះអាច​ជួយ​បន្ធូរ​ភាព​តាន​តឹងរបស់យើងបានច្រើន ដោយផ្ដល់ឱ្យយើងនូវអារម្មណ៍ស្រស់ស្រាយ និងឱ្យយើង​មាន​អារម្មណ៍​ស្ងប់។ ក្រៅពីការជួយឱ្យមានអារម្មណ៍ល្អ វាក៏អាចកាត់​បន្ថយ​ហានិភ័យ​ នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង (cardiovascular disease) និងបញ្ហាជំងឺរ៉ាំរ៉ៃជាច្រើនទៀតផងដែរ។

៣. កាត់បន្ថយជំងឺដែលកើតមានតាមរដូវ ៖ រុក្ខជាតិជួយបង្កើន​សំណើម​នៅក្នុ​ង​បរិយាកាស​ជុំវិញ​វា ដែលអាចជួយឱ្យ​យើងជៀសផុតពីជំងឺដែលកើតមានតាមរដូវដូចជា ជំងឺឈឺក ជំងឺក្អក និង​បញ្ហា​ស្បែកស្ងួតជាដើម។ ខណៈការស្រាវជ្រាវមួយចំនួនបានបង្ហាញថា កម្រិតសំណើម​ខ្ពស់​អាច​កាត់​បន្ថយ​លទ្ធភាពនៃការកើតមានជំងឺផ្តាសាយ ដូច្នេះការដាំផ្កាកេសរកូលនៅក្បែរខ្លួន គឺអាច​ការពារ​អ្នក​ពីជំងឺផ្តាសាយ និងជំងឺដែល​កើត​មាន​ដោយសារ​ការ​ប្រែប្រួល​រដូវ​បាន​យ៉ា​ង​មាន​ប្រសិទ្ធភាព ។ 

៤. ជួយឱ្យអ្នកជំងឺឆាប់ជាសះស្បើយ ៖ មិនមែនជារឿងចៃដន្យទេ ដែលយើង​ឧស្សាហ៍​ឃើញ​រុក្ខជាតិ​បៃតង​មាននៅក្នុងមន្ទីរពេទ្យ ព្រោះវត្តមានរបស់វាអាចជួយកាត់បន្ថយភាពតានតឹង ពង្រឹង​គុណភាពខ្យល់ និងបង្កើនសំណើមក្នុងបន្ទប់អ្នកជំងឺ ។ អត្ថ​ប្រយោជន៍​ទាំង​នេះអាច​ជួយ​កាត់​បន្ថយ​ពេល​វេលាអ្នកជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យ ។ ជាមួយគ្នានេះ ការតុបតែផ្កាកេសរនៅ​ក្នុងបន្ទប់​មន្ទីរ​ពេទ្យដែលពោរពេញដោយភាពតានតឹង ក៏ជួយឱ្យអ្នកជំងឺទទួលអារម្មណ៍ធូរស្រាល និងស្រស់ស្រាយដោយសារពណ៌ដ៏ស្រស់បំព្រងរបស់វាផងដែរ ។

៥. ពង្រឹងការផ្ដោតអារម្មណ៍ ៖ យោងតាមការសិក្សាមួយរបស់ Michigan University បាន​រក​ឃើញ​ថា ការរតុបតែង ឬដាក់រុក្ខជាតិនៅក្បែរខ្លួន ជួយបង្កើនសមត្ថភាពផ្ដោតអារម្មណ៍ និងផលិត​ភាព​ការងាររបស់អ្នកឱ្យកាន់តែប្រសើរ ។ ជាពិសេស​វា​ជួយ​ពង្រឹង​ការ​ចងចាំ​របស់​អ្នក​បាន​រហូត​ដល់​ ២០ភាគរយឯណោះ ហើយអត្ថប្រយោជន៍ទាំងនេះ ក៏ជួយ​បង្កើន​គុណភាព​ជីវិត​របស់​អ្នក​ផង​ដែរ​។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ក្រសួង​បរិស្ថាន​រៀបចំ​វេទិកា​ជាតិ​កេសរកូល ជាតិលើកទី៣ នឹងប្រព្រឹត្តទៅនៅផ្សារទំនើបអ៊ីអន ១ រាជធានីភ្នំពេញ ជាមួយ​ការ​បង្ហាញ​សិល្បះ និងពិព័រណ៍កេសរកូព្រៃកម្ពុជាជាច្រើន៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        79
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        102
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm