ឃាត់ខ្លួនជនជាតិចិន២នាក់ ជាប់សង្ស័យពាក់ព័ន្ធករណីចាប់ជំរិត និងប៉ងសម្លាប់

2023/04/07 09:44:23 pm        155

រាជធានីភ្នំពេញ ៖ ជនជាតិចិន ២នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីសង្ស័យចាប់​ជំរិត​ជនជាតិ​ចិន​ដូចគ្នា នៅក្នុងបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ផ្នែក​ព្រហ្ម​ទណ្ឌ នៃ​អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការបង្ក្រាបបានហើយ ។ ដែលហេតុការណ៍នេះ បាន​បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាយប់ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៣ ។

ជនសង្ស័យជាជនជាតិចិនទាំងពីរនាក់មានឈ្មោះ Ma Jian Donco ភេទប្រុស អាយុ៣៨ឆ្នាំ ។ និង​ម្នាក់ទៀតមានឈ្មោះ Wanco YonFu ភេទប្រុស អាយុ៤២ឆ្នាំ ។ អ្នកទាំង២ មានទីលំនៅ​ក្នុង​សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯជនរងគ្រោះ មិនទាន់ស្គាល់​អត្ត​សញ្ញាណ​នៅឡើយ​នោះទេ ព្រោះកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ​ដែល​បានឃើញហេតុការណ៍បានរៀបរាប់ឲ្យដឹងថា នៅ​មុន​ពេល​កើតហេតុ​គេសង្កេតឃើញក្រុមជនសង្ស័យជាជនជាតិចិនទាំងពីរនាក់ខាងលើ បាន​ធ្វើ​សកម្មភាព​ប្រើ​ស្គុត និងខ្សែចំណង ចងដៃជើងទៅលើបុរសជាជនជាតិចិនម្នាក់ទៀត ដោយ​មិន​ទាន់​ដឹងថា​ជាការប្រើប្រាស់ហិង្សានេះ ធ្វើឡើងនៅក្នុងគោលបំណងអ្វីនោះឡើយ។

ក្រោយថាប្រទះឃើញរឿងហេតុបែបនេះ ប្រជាពលរដ្ឋ​បានរាយការណ៍ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​សុំ​កិច្ចអន្តរាគមន៍បន្ទាន់ភ្លាមៗផងដែរ។ ក្រោយការទទួលបានព័ត៌មាន កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួមទាំងកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ បាន​ចុះ​អន្តរាគមន៍​ដល់​ទីតាំង​កើត​ហេតុភ្លាមៗ នឹងបានធ្វើការជួយសង្គ្រោះដល់ជនរងគ្រោះនៅក្នុងករណីខាងលើនោះ។

ខណៈសមត្ថកិច្ចទៅដល់ក្រុមជនសង្ស័យទាំងពីរនាក់បានព្យាយាម បើក​រថយន្ត​ចេញ​ពី​កន្លែង​កើត​ហេតុ រត់គេចពីកម្លាំងសមត្ថកិច្ច ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏​កម្លាំង​សមត្ថកិច្ច​នៅ​តាម​ព្យាយាម​ស្រាវជ្រាវរហូតតាមចាប់ឃាត់បាន នៅយប់ថ្ងៃខែដដែលផងដែរ ។

សូមបញ្ជាក់ផងដែរថា ជនរងគ្រោះដែលជាជនជាតិចិនត្រូវ​ក្រុមជន​សង្ស័យ​ប្រើស្គុ​ត​រុំ​ទៅ​ពេញ​នឹង​ផ្ទៃ​មុខ​ទាំង​ស្រុងតែម្ដង និងបានប្រើខ្សែចំណងចងដៃភ្ជាប់ទៅនឹងជើង។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលក្រុមជន​សង្ស័យ​កំពុង​ត្រូវ​បាន​សមត្ថកិច្ចជំនាញធ្វើការសាកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕ លីហេង

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        33
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm