រដ្ឋាភិបាលជប៉ុនផ្តល់រថយន្តប្រភេទ Pick-up ចំនួនបីគ្រឿងជូនដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

2023/04/07 11:43:30 pm        168

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តារយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានផ្តល់​រថយន្ត​ចំនួន​បី​គ្រឿង​ដល់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់បម្រើកិច្ចការងារ ខណៈការផ្តល់ និង​ទទួលនេះ​គឺ​បាន​ធ្វើ​ឡើង​នៅរសៀលថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៣នេះ។

ថ្លែងនៅក្នុងពិធីផ្តល់ និងទទួលនោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានសម្ដែង​នូ​វ​សេចក្តីសោមន្សរីករាយ និងវាយ​តម្លៃខ្ពស់​ចំពោះ​រដ្ឋាភិបាលជប៉ុន​ដែល​បាន​ផ្តល់​ជំនួយ​ជារថយន្ត ចំនួន ៣គ្រឿង ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយៈស្ថានទូតជប៉ុន​ប្រចាំ​កម្ពុជា នាពេលនេះ។ នាយឧត្តមសេនីយ៍ បាន​គូសបញ្ជាក់ថា ការផ្តល់ជូននូវរថយន្តនេះ គឺបានធ្វើ​ឡើងបន្ទាប់ពីការផ្តល់ជូនម៉ាស៊ីនស្កែន X-Ray ចំនួន ១១គ្រឿង និងម៉ាស៊ីនកុំព្យូទ័រយួរដៃ ចំនួន ៩គ្រឿង ដែលជាជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ដើម្បី​ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការរបស់ខ្លួន ចូលរួមចំណែកក្នុងការការពារសន្តិសុខ និងសុវត្ថិភាព ជូនសង្គម​ជាតិ​ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។

នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ បានលើកឡើងទៀតថា ម៉ាស៊ីនស្កែន X-Ray ទាំងអស់ដែល​រដ្ឋាភិបាល​ជប៉ុនបាន​ផ្តល់នេះ គឺត្រូវបានរៀបចំបំពាក់នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បី​ត្រួតពិនិត្យរកគ្រឿងញៀនខុសច្បាប់ អាវុធជាតិ​ផ្ទុះ និងសម្ភារៈខុសច្បាប់ផ្សេងៗទៀត។ នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ក៏បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​និងប្រជាជនជប៉ុន​ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល​ប្រជាជន ក៏ដូចជា​មន្ត្រីនគរបាលកម្ពុជា តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ថ្លែងនៅក្នុងពិធីនោះដែរលោក YAMAZAKI Masakazu បានធ្វើការកោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការដ៏​ល្អរវាង​ស្ថានទូត​ជប៉ុនប្រចាំកម្ពុជា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាពេលកន្លងមក។ លោកសង្ឃឹមថាអំណោយទាំងនេះនឹងជួយជម្រុញ និងសម្រួល​ដល់ការ​បំពេញ​ការងារ​របស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ឱ្យកាន់តែល្អប្រសើរឡើង៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm