ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅមុននេះបន្តិច តាមរយៈតេឡេក្រាម បានប្រកាសផ្តល់ប្រកាសឧបត្ថម្ភថវិកា លើកទឹកចិត្ត ដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន ២០,០០០ដុល្លារអាមេរិក(ពីរម៉ឺនដុល្លារ)។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «មួយវិញទៀត ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីលទេ ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago»៕



