ឯកឧត្តម​ វេង ​សាខុន ៖​សន្តិភាព​ ស្ថិរភាពសង្គម ធ្វើអោយកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសរីកចម្រើនទាំងវិស័យ​ពុទ្ធចក្រ និងអាណាចក្រ

2023/04/08 06:39:00 pm        102

ត្បូងឃ្មុំ៖​ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកតំបែរខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រសាសន៍ថា សុខសន្តិភាព​ និងស្ថិរភាពសង្គម ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន ​សែន នាយករដ្ឋមន្ត្រី ធ្វើអោយកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសរីកចម្រើនទាំងវិស័យអាណាចក្រ​ និងពុទ្ធចក្រ។

ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តវណ្ណៈគិរីសេដ្ឋា ហៅវត្តត្រពាំងព្រីង ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមដោយសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល​ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាង ៤០០នាក់ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម វេង សាខុនបានចូលរួមអបអរសាទរដល់ព្រះសង្ឃ និងប្រជាពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាក់ស្តែងព្រឹកនេះមានការសម្ពោធឆ្លងព្រះវិហារថ្មីមួយបន្ថែមទៀត ដែលបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍន៍ឥតឈប់ឈរ។

ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។

ឯកឧត្តម ក៏បានលើកឡើងពីគុណសម្បត្តិនៃសន្តិភាព និងស្ថិរភាពសង្គម ដែលនាំឱ្យប្រទេសកម្ពុជាមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងវិស័យសាសនាផងដែរ។

ឯកឧត្តមក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ជាពិសេសនៅក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ-១៩។ លើសពីនេះរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុងការងារតាមរយៈមេធាវីសម្តេចតេជោ។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏កំពុងគិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតដូចជាផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិខ្នាតធំ ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានភាពធន់ និងធានាបាននូវចីរភាព។ 

ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ដែលរស់នៅក្នុងឃុំត្រពាំងព្រីង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំត្រូវបន្តការគាំទ្រ និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រធានគណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កុំបីខានទាំងអស់គ្នា។

គួរបញ្ជាក់ថា ព្រះវិហារដែលត្រូវសម្ពោធនាពេលនេះ មានទំហំ ១៧ម៉ែត្រគុណនឹង២៤ម៉ែត្រ ចំណាយថវិកាកសាងចំនួន ៤៨១ ៩៣១ដុល្លារអាមេរិក និង ១០៨លានរៀល។ 

ជាមួយនឹងការដាក់សម្ពោធឆ្លងព្រះវិហារនេះ ឯកឧត្តមបាននាំយកបច្ច័យជាថវិការបស់ឯកឧត្តម និងលោកជំទាវ រួមជាមួយនឹងសមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ សរុបចំនួន ៣០លានរៀលប្រគេនដល់ព្រះសង្ឃ ព្រះចៅអធិការវត្តត្រពាំងព្រីងសម្រាប់ធ្វើការទូទាត់ថ្លៃជំពាក់ជាងកន្លងមក ជូនសាលាបឋមសិក្សាត្រពាំងស្រង៉ែ ចំនួន ៥,៥ លានរៀល និងសាលាបឋមសិក្សាបង្ហើរខ្លែងចំនួន៣លានរៀល សម្រាប់កសាងរបងសាលា និងការចាក់ដីបំពេញទីធ្លាសាលា ព្រមទាំងផ្តល់ជូនពុទ្ធបរិស័ទចំណុះជើងវត្តដែលបានអញ្ជើញចូលរួមនាព្រឹកនេះចំនួនជាង ៤០០នាក់ផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm