អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris កាលពីថ្ងៃសុក្រ បានប្រមូលផ្តុំយុវជន ដើម្បីសុវត្ថិភាពកាំភ្លើងនៅក្នុងរដ្ឋ Tennessee បន្ទាប់ពីសមាជិកសភាគណបក្សប្រជាធិបតេយ្យ ត្រូវបានបណ្តេញចេញពីសភា នីតិបញ្ញត្តិរដ្ឋ ដោយសារការឈរនៅខាងក្រុមបាតុករដែលជំរុញឱ្យមានវិធានការគ្រប់គ្រងកាំភ្លើងកាន់តែតឹងរ៉ឹង។
លោកស្រី Harris បានប្រាប់ទៅនិស្សិត នៅសកលវិទ្យាល័យ Fisk ថា មិនអាចមានសំឡេងទាំងនោះនៅក្នុងបន្ទប់ ដែលពិបាកយល់ឃើញអំពីថា តើអ្នកណាគួរតែនិយាយអ្វី នៅពេលណា និងនៅកន្លែងណា។ សូមបណ្តេញគាត់ចេញ។ មិនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងដកមនុស្សទាំងនេះចេញ ជាអ្នកដែលត្រូវជាប់ឆ្នោត ដើម្បីតំណាងឲ្យប្រជាជន ហើយអនុញ្ញាតឱ្យយើងបានសម្រេចចិត្តថាអ្នកណាគួរតែតំណាងឱ្យប្រជាជន។ អ្វីជាអ្វី? នោះពុំមែនជាលទ្ធិប្រជាធិបតេយ្យនោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ ទី ៦ ខែមេសា សមាជិកសភាជាន់ខ្ពស់គណបក្សសាធារណរដ្ឋ នៃរដ្ឋ Tennessee បានបោះឆ្នោតដកតំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ លោក Justin Jones និងលោក Justin Pearson ជាសមាជិកសភាស្បែកខ្មៅវ័យក្មេងពីររូប ជុំវិញបាតុកម្មដែលជំរុញឱ្យមានច្បាប់កាន់កាប់កាំភ្លើងកាន់តែតឹងរ៉ឹង។ ចំណាត់ការដើម្បីបណ្តេញសមាជិកគណបក្សប្រជា ធិបតេយ្យទីបី គឺលោកស្រី Gloria Johnson ជាស្ត្រីស្បែកសដែលបានឈរជាមួយពួកគេអំឡុងពេលការតវ៉ានៅសភា បានបរាជ័យដោយការបោះឆ្នោតមួយ។ ការជជែកដេញដោលដែលមានបក្សពួកនៅទីក្រុង Nashville កើតមានឡើងបន្ទាប់ពីសិស្សអាយុ ៩ ឆ្នាំ ៣ នាក់ និងមនុស្សពេញវ័យ ៣នាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារនៅសាលារៀនមួយកន្លែងកាលពីថ្ងៃទី ២៧ ខែមីនា នៅក្នុងទីក្រុង ជាការបាញ់ប្រហារធំបំផុតចុងក្រោយ នៅក្នុងសហរដ្ឋអាមេរិក។ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានមកដល់ទីក្រុង Nashville រដ្ឋ Tennessee កាលពីថ្ងៃសុក្រ ដើម្បីជួបជាមួយសមាជិកសភារដ្ឋ បន្ទាប់ពីសមាជិកសភាគណបក្សប្រជាធិបតេយ្យពីររូបត្រូវបានបណ្តេញចេញជុំវិញការតវ៉ាការគ្រប់គ្រងកាំភ្លើង ដោយបានបញ្ជាក់ពីការជជែកដេញដោលថ្នាក់ជាតិចុងក្រោយបំផុតស្តីពីជាតិសាសន៍ កាំភ្លើង និងលទ្ធិប្រជាធិបតេយ្យ។

