អ្នកគោរពបូជា ចូលរួមការអធិដ្ឋាននៅវិហារ Al Aqsa ទីក្រុងហ្សេរុយសាឡឹម ខណៈក្រុមហាម៉ាសប្រមូលផ្តុំគ្នាគាំទ្រ

2023/04/08 07:37:07 pm        194

ក្រុមអ្នកគោរពបូជា បានមកចូលរួមការអធិដ្ឋានកាលពីថ្ងៃសុក្រនៅវិហារឥស្លាម Al-Aqsa នៅ​ទី​ក្រុង Old City ហ៊ុំព័ទ្ធដោយរបងខ្ពស់នៅទីក្រុងហ្សេរុយសាឡឹម ដែលបានទាក់ទាញ​អ្នក​គោរព​បូជា​រាប់​ម៉ឺននាក់ ក្នុងអំឡុងខែដ៏ពិសិដ្ឋRamadan របស់សាសនាអ៊ីស្លាម និង​ជាកន្លែង​ដែល​អ៊ីស្រាអែល​បាន​ដាក់ពង្រាយកងកម្លាំងនគរបាលដ៏ច្រើន ដែល​បាន​ឆ្លង​កាត់​ដោយ​គ្មាន​ឧប្បត្តិ​ហេតុ​ធំដុំ។

ស្ត្រីជនជាតិអ៊ីស្រា អែលពីរនាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារនៅតំបន់ West Bank កាល​ពី​ថ្ងៃ​សុក្រ ហើយអ៊ីស្រាអែលបានពង្រឹងកងទ័ពនៅជិតព្រំដែនរបស់ខ្លួន បន្ទាប់​ពី​អំពើ​ហិង្សា​ឆ្លង​ព្រំដែន និងការវាយឆ្មក់របស់នគរបាលនៅវិហារអ៊ីស្លាម Al-Aqsa ទីក្រុងហ្សេរុយសាឡឹម ដែល​បាន​ធ្វើ​ឱ្យ​មានការព្រួយបារម្ភអំពីជម្លោះកាន់តែរីកធំ។

ទោះបីជា​ក្រុម​សកម្មប្រយុទ្ធ បានបាញ់គ្រាប់រ៉ុក្កែតពីប្រទេសលីបង់ និងតំបន់ហ្គាហ្សា កាលពី​ពីរ​បី​ថ្ងៃ​មុន ហើយយោធាអ៊ីស្រាអែល បានឆ្លើយតបដោយការវាយប្រហារតាមអាកាសក៏ដោយ ក៏​គ្មាន​អ្នក​រង​របួសធ្ងន់ធ្ងរផ្សេងទៀតត្រូវបានរាយការណ៍នៅតាមព្រំដែននោះទេ ហើយភាគី​ទាំង​ពីរ​ពុំ​ចង់​បង្កើន​ការ​ប្រយុទ្ធគ្នានោះទេ។

មន្ត្រីម្នាក់នៅជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានប្រាប់សារព័ត៌មាន Reuters ថា ពួក​គេ​ត្រៀម​ខ្លួន​ជា​ស្រេចដើម្បីរក្សាភាពស្ងប់ស្ងាត់ ប្រសិនបើអ៊ីស្រាអែលធ្វើដូចគ្នា។

ក្រៅពី​ការគប់ដុំថ្ម នគរបាលបាននិយាយថា បរិវេណនោះស្ងប់ស្ងាត់។ ពលរដ្ឋប៉ាឡេស្ទីន និ​ង​ហ្ស៊ក​ដានី ដែលជាអ្នកថែរក្សាទីតាំងបរិសុទ្ធនៅទីក្រុងហ្សេរុយសាឡឹមខាងកើត បដិសេធ​មិន​ឲ្យ​មាន​វត្ត​មាន​នគរបាលអ៊ីស្រាអែលណាមួយនៅក្នុងបរិវេណព្រះវិហារនេះឡើយ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm