ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃសៅរ៍ទី ៨ ខែមេសានេះថា ប្រទេសកូរ៉េខាងជើង បានសាកល្បងមួយផ្សេងទៀតនៃយានដ្រូនវាយប្រហារក្រោមទឹកដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ ដែលជាការសាកល្បងចុងក្រោយ ដើម្បីបង្ហាញពីកម្លាំងប្រឆាំង សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង។
រូបភាពដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ KRT បង្ហាញពីសកម្មភាពយានដ្រូនឆ្លងកាត់ផ្ទៃទឹក ហើយក្រោយមកមុជនៅក្រោមទឹកទាំងស្រុង ព្រមទាំងគោលដៅដែលនឹងបំផ្ទុះ។
ក្នុងអំឡុងពេលនៃការសាកល្បងប្រព័ន្ធអាវុធយុទ្ធសាស្ត្រក្រោមទឹក ចាប់តាំងពីថ្ងៃទី ៤ ខែមេសា ដល់ថ្ងៃទី ៧ ខែមេសា សារព័ត៌មាន KRT បាននិយាយថាយានដ្រូន ដែលមានឈ្មោះថា «Haeil-2» បានធ្វើដំណើរក្នុងចម្ងាយ ១,០០០គីឡូម៉ែត្រ នៃចម្ងាយក្រោមទឹករយៈពេល ៧១ ម៉ោង ៦ នាទី។
ការសាកល្បងថ្មីរបស់ប្រទេសកូរ៉េខាងជើងលើយានដ្រូនវាយប្រហារក្រោមទឹក បានធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីខ្លួនបានបង្ហាញប្រព័ន្ធមួយដែលមានឈ្មោះថា «Haeil-1» បកប្រែថា រលកយក្សស៊ូណាមិជាភាសាកូរ៉េ ដែលត្រូវបានរៀបចំឡើងដើម្បីវាយប្រហារដោយសម្ងាត់នៅក្នុងដែនទឹករបស់សត្រូវ។

