ឯកឧត្តម ហ៊ុន ម៉ានី៖ ស្មារតីព្រឹត្ដិការណ៍អង្គរសង្ក្រាន្តគឺលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរ

2023/04/08 11:29:14 pm        583

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការផ្តួច​ផ្តើម​ឲ្យ​មាន​ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគម្រប់ខួប១០ឆ្នំា គឺជាការគាស់រំលើងនូវប្រពៃណី វប្បធម៌ខ្មែរ ឲ្យ​រស់​រវើក​ឡើង​វិញ និង​បង្កើតភាពសប្បាយរីកជូនប្រជាពលរដ្ឋគ្រប់ទិសទី ខណៈ​ដែល​ព្រឹត្ដិការណ៍​មាន​កម្ម​វិធី​៤៤កម្មវិធី និងចំនួន៦ ទីតាំងក្នុងក្រុងសៀមរាប។

ឯកឧត្ដម បានថ្លែងបែបនេះ នាឱកាសចុះពិនិត្យវឌ្ឍនភាព​ការ​សាងសង់​សំណង់​នានា​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្ដម​មាន​ប្រសាសន៍​ថា ចាប់តាំងពីមានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៣មក ក៏​ដូច​ជា​ឆ្នាំ​២០២៣នេះ ស្មារតីជារួមរបស់អង្គរសង្ក្រាន្ត គឺលើកស្ទួយប្រពៃណីវប្បធម៌ខ្មែរ ក្នុងនោះ​ការ​សាង​សង់​សំណង់នានាក៏ត្រូវគោរពតាមរចនាបទខ្មែរដែរ។ ឯកឧត្តមបញ្ជាក់ថា “ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ពី​ឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៨ ហើយនឹងបច្ចុប្បន្ន២០២៣ ស្មារតីជារួម គឺការលើកស្ទួយ វប្បធម៌​ប្រពៃណីខ្មែរ ហើយក្នុងនោះរចនាបទខ្មែរក៏ដូចគ្នាដែរ ហើយនៅទិដ្ឋភាពនៅទីតាំងនីមួយៗ តែង​តែ​ធ្វើការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកគ្រូ​អ្នកគ្រូ​ នៃ​សាលា​វិចិត្រ​សិល្បៈ​ដែល​គ្រប់​រចនាបទរបស់យើង ដូចជាទីតាំងដែលយើងកំពុងឈរនៅភូមិខ្ញុំ ទីលានជល់ដំរី មុខ​ប្រាសាទ​បាយ័ន​ គឺ​យើងគិតគូរថាសម័យកាលណា ហើយសម្លៀកបំពាក់ណា ដំបូលរបៀបម៉េច? ពេល​ខ្លះ​យើង​មាន​សម័យ​កាលតែមួយឬលើសពីមួយទាំងអស់នេះយើងតែងតែឆ្លងសួរនាំ និងតែងមាន​ការ​ណែនាំ​ពិគ្រោះ​យោបល់ពី​លោក​គ្រូ​ អ្នក​គ្រូ​ សាលា​វិចិត្រ​សិល្បៈ​ មុន​យើង​សម្រេច​ការ​សាងស​ង់​ជា​រច​នា​បទ​ឲ្យស្របទៅនឹងដំណាក់កាល ហើយដោយសារ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​លើក​ស្ទួយ​របៀប​របប​ប្រពៃណីវប្បធម៌យើង ដូចនេះរចនាបទទាំង​អស់​ស្ទើរ​តែទាំង​ស្រុង​ទៅ​ក្នុង​ការ​យក​គំរូ​តាម​អ្វី​ដែល​ជា​រចនាបទខ្មែរ។ ប៉ុន្តែឯកឧត្ដមបញ្ជាក់ថា កន្លែងខ្លះក៏មានច្នៃប្រឌិតដែរ ឧទាហរណ៍​ដូច​ជា​នៅ​ត្រពាំង​សេស ដែលមានតំបន់តោះៗលេងទឹកឬក៏អី ដែលវាជាកន្លែងកម្សាន្ត មិនអាច​ទាំង​ស្រុង​​ដូច​រចនាបទទេ“ ។

សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលខួប​គម្រប់​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍នេះ ក្រុមការងារនៃស.ស.យ.ក. បានពង្រីកទីតាំងលេងកម្សាន្តដល់៦ទីតាំង និង​មាន​ល្បែង​លេង​កម្សាន្តដល់ទៅ៤៤ប្រភេទ សម្រាប់ទទួល​អ្នក​មក​កម្សាន្ត។​ ជាមួយ​នឹង​ការ​ពង្រីក​ទំហំ​ព្រឹត្តិការណ៍​នេះ ក៏មានយុវជនស្ម័គ្រចិត្តជាង៥០០០នាក់មកចូលរួមផងដែរ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm