Thiago និយាយថា ការដកខ្សែក្រវ៉ាត់របស់ WMO ជាការរើសអើង

2023/04/09 03:49:05 am        1.5 K

ឆ្លើយតបទៅនឹងការដកខ្សែក្រវ៉ាត់របស់ស្ថាប័នប្រដាល់ WMO អ្នកប្រដាល់ប្រេស៊ីល Thiago Teixeira បានធ្វើសន្និសីទសារព័ត៌មាននៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ឆ្លើយទៅនឹងសំនួរអ្នកសារព័ត៌មាន Thiago Teixeira បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះ ទង្វើ​របស់របស់ស្ថាប័ន WMO ដោយបញ្ជាក់ថានេះជាការរើសអើងមួយ។ ខណៈនោះ Thiago ក៏​បាន​លើក​ឡើងដែរថា WMO មិនមែនជាអ្វីៗទាំងអស់នោះទេ ព្រោះមិនមែនជាស្ថាប័ន​ធំតែឯង​លើ​ពិភព​លោកនោះទេ គ្រប់ប្រទេសមានស្ថាប័នប្រដាល់ពិភពលោករបស់គេ។

Thiago បានសម្តែងនូវការងឿងឆ្ងល់ផងដែរ ពាក់ព័ន្ធនឹងការតុបតែងខ្លួនរបស់គេ ដោយមាន​ខោ​គុនខ្មែរ តែអ្នករៀបចំការប្រកួតមិនថាអ្វីនោះទេ នៅតែឱ្យប្រកួត។ កីឡាករប្រេស៊ីលរូបនេះ បាន​ប្រាប់​អ្នក​សារព័ត៌មានដែរថា គេមិនបានជជែក និងជូនដំណឹងពីការដកខ្សែក្រវ៉ាត់នេះទេ ស្រាប់​តែ​ចេញ​លិខិត​តាមផេករបស់គេ ហើយទាក់ទងនឹងតម្លៃខ្លួន ក៏មិនទាន់ផ្តល់ឱ្យដែរ។

សូមជម្រាបជូនថា ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ដើម្បីជាការលើកទឹកចិត្ត សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ​ប្រដាល់​ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ សម្តេចបាន​បន្ថែម​ថា​មួយ​វិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល សម្តេចនឹង​ស្នើ​ទៅ​ព្រះ​មហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago ។

ក្នុងសន្និសីទសារព័ត៌មាននេះដែរ Thiago បានបញ្ជាក់ថាសម្រាប់អនាគត ខ្លួនចង់​រស់​នៅ​ទីនេះ​(កម្ពុជា)​ជា​រៀងរហូត ដោយទីនេះ ជាផ្ទះរបស់គេ។ ចំពោះមុខគោលដៅរបស់គេគឺ ផ្សព្វផ្វាយ​ប្រដាល់​គុន​ខ្មែរ និងបន្តមូលនិធិគុនខ្មែរ ដើម្បីបណ្តុះបណ្តាលគុនខ្មែរ។

ខណៈនោះកីឡាករ​រូបនេះ ក៏បានថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាន​លើកទឹកចិត្ត និងសប្បុរសជននានា ក៏ដូចជាប្រជាជនកម្ពុជាដែលគាំទ្រដល់រូបគេ។

កីឡាករ​សញ្ជាតិប្រេស៊ីលរូបនេះ ត្រូវទទួលបានការគាំទ្រ និងឧបត្ថម្ភជាបន្តបន្ទាប់ ក្រោយពីខ្លួន​បាន​ដូរ​មកហ្វឹកហាត់គុនខ្មែរ បន្ទាប់ពីបានស្វែងយល់ពីឬសគល់ និងមូលដ្ឋានច្បាស់លាស់ នៃក្បាច់​គុន​បុរាណខ្មែរនេះ ហើយកន្លងទៅដើម្បីឱ្យកាន់តែច្បាស់ និងបង្ហាញពីមោទនភាព Thiago បានទៅកាន់ខេត្តសៀមរាបដើម្បីស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅពីវប្បធម៌ និង​ក្បាច់​គុន​បុរាណ​ខ្មែរ ដែលត្រូវបាន​បុព្វបុរស​ខ្មែរ​បាន​ឆ្លាក់​យ៉ាង​ច្បាស់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​មួយ​ចំនួន​នៅ​តំបន់​អង្គរ​៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm