ទូរទស្សន៍រដ្ឋរាយការណ៍ថា ចិនធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ និងច្រកសមុទ្រតៃវ៉ាន់

2023/04/09 04:32:59 pm        39

ចិន ៖ ទូរទស្សន៍រដ្ឋចិន បានចាក់ផ្សាយវីដេអូឃ្លីបសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ បើទោះបីជាទីភ្នាក់​ងារព័ត៌មាន​រ៉យទ័រមិនអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យពីទីកន្លែង និងពេលវេលាដែលសមយុទ្ធយោធា ត្រូវបានធ្វើឡើងនៅថ្ងៃ​ដំបូងនៃសមយុទ្ធគ្រោងទុករយៈពេល ៣ថ្ងៃក៏ដោយ ។ 

មេបញ្ជាការចម្រុះភូមិភាគបូព៌ានៃកងទ័ពរំដោះប្រជាជន បាននិយាយថា ពួកគេបានចាប់ផ្តើមការល្បាតត្រៀមខ្លួនប្រយុទ្ធ និងសមយុទ្ធ"Joint Sword" នៅជុំវិញកោះតៃវ៉ាន់ ច្រកសមុទ្រតៃវ៉ាន់ រហូតដល់តំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតកោះតៃវ៉ាន់ តាមការគ្រោងទុក ។ 

ចិនធ្វើសមយុទ្ធយោធា ដើម្បីបង្ហាញការខឹងសម្បារចំពោះជំនួបរបស់ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen ជាមួយប្រធានសភាសហរដ្ឋអាមេរិកលោក Kevin McCarthy ។ ក្រសួងការពារជាតិកោះតៃវ៉ាន់និយាយថា ពួកគេនឹងឆ្លើយតបវិញដោយស្ងៀមស្ងាត់ ។ 

គួរឲ្យដឹងថា សមយុទ្ធយោធាដែលត្រូវបានប្រកាសឲ្យដឹងនៅថ្ងៃក្រោយពេលដែលលោកស្រី Tsai វិលត្រឡប់ពីសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងទុកច្រើន បន្ទាប់ពីចិនថ្កោលទោសជំនួបជាមួយប្រធានសភាអាមេរិកលោក Kevin McCarthy នៅទីក្រុង Los Angeles ។ 

ចិនចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យថាជាដែនដីរបស់ខ្លួន ហើយពួកគេមិនធ្លាប់ដែលបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីដណ្តើមគ្រប់គ្រងកោះមួយនេះ ប៉ុន្តែរដ្ឋាភិបាលកោះតៃវ៉ាន់ បានជំទាស់ទាំងស្រុងចំពោះអំណះអំណាងរបស់ចិន ៕ ដោយ ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        1
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        21
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm