ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត និយាយថា គណៈប្រតិភូទៅដល់ប្រទេសអុីរ៉ង់

2023/04/09 06:31:33 pm        40

អារ៉ាប៊ីសាអូឌីត ៖ ក្រសួងការបរទេសរបស់ទីក្រុងរីយ៉ាដបាននិយាយថា គណៈប្រតិភូការទូតអារ៉ាប៊ីសាអូឌីត បានទៅដល់ទីក្រុងតេអេរ៉ង់ ដើម្បីពិភាក្សាអំពីការបើកបេសកកម្មការទូតរបស់ខ្លួនឡើងវិញបន្ទាប់​ពីអវត្តមានរយៈពេលប្រាំពីរឆ្នាំ។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាង​រដ្ឋមន្ត្រី ការបរទេសនៃប្រទេសទាំងពីរក្នុងប្រទេសចិនក្នុង សប្តាហ៍នេះបន្ទាប់ពីពួកគេបានឯកភាពកាល ពីខែមុនក្នុងការស្តារទំនាក់ទំនងការទូតឡើងវិញ។

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយថា ដំណើរទស្សនកិច្ចកាលពីថ្ងៃសៅរ៍គឺជាផ្នែកមួយនៃ "ការអនុវត្តកិច្ចព្រមព្រៀងត្រីភាគី" កាលពីថ្ងៃទី១០ខែមីនា រវាងមហាអំណាចតំបន់ទាំងពីរ ដែលសម្របសម្រួលដោយប្រទេសចិន ដើម្បីស្តារទំនាក់ទំនងដែលបែកបាក់ក្នុងឆ្នាំ២០១៦ ឡើងវិញ នេះបើយោងតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត (SPA)។

SPA បានរាយការណ៍ថា "គណៈប្រតិភូបច្ចេកទេស" អារ៉ាប៊ីសាអូឌីតបានជួបជាមួយ​ប្រធានពិធី​សាររបស់​អុីរ៉ង់នៅក្រសួងការបរទេសក្នុងទីក្រុងតេអេរ៉ង់។

ប្រទេសទាំងពីរបានកាត់ផ្តាច់ទំនាក់ទំនងក្នុងឆ្នាំ២០១៦ បន្ទាប់ពីក្រុមបាតុករក្នុងប្រទេសអុីរ៉ង់ បានវាយប្រហារបេសកកម្មការទូតរបស់អារ៉ាប៊ីសាអូឌីត ក្រោយពេលក្រុងរីយ៉ាដបាន​ប្រហារជីវិតមេដឹកនាំនិកាយស៊ីអ៊ីតដ៏លេចធ្លោម្នាក់ ។

ការខិតចូលជិតគ្នារវាងអារ៉ាប៊ីសាអូឌីតប្រកាន់និកាយស៊ូនីភាគច្រើន ជាប្រទេសនាំចេញប្រេងដ៏ធំបំផុត​របស់ពិភព​លោក និងអុីរ៉ង់ប្រកាន់និកាយស៊ីអ៊ីតភាគច្រើន ដែលមានជម្លោះដ៏ជូរចត់ជាមួយរដ្ឋាភិបាល​លោកខាងលិច​ជុំវិញសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន មានឥទ្ធិពលខ្លាំងក្នុងការកំណត់ទិសដៅទំនាក់ទំនងថ្មីនៅទូទាំងតំបន់ ដែលត្រូវកត់សម្គាល់បានដោយភាពចលាចលអស់ជាច្រើនទសវត្សរ៍។

ក្រោមកិច្ចព្រមព្រៀងកាលពីខែមុន ប្រទេសទាំងពីរត្រូវបើកស្ថានទូត និងបេសកកម្មរៀងៗខ្លួនឡើងវិញ ក្នុងរយៈពេលពីរខែ ហើយអនុវត្តកិច្ចព្រមព្រៀងសន្តិសុខ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ដែលត្រូវ​បានចុះហត្ថលេខាជាង២០ឆ្នាំមុន។

ប្រធានាធិបតីអុីរ៉ង់លោក Ebrahim Raisi ត្រូវបានអញ្ជើញដោយព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman ឲ្យទៅកាន់ទីក្រុង Riyadh ដែលគ្រោងនឹងធ្វើឡើងបន្ទាប់ពីខែពិសិដ្ឋបុណ្យរ៉ាម៉ាដានរបស់សាសនាអុីស្លាម។

អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានប្រជែងដណ្តើមឥទ្ធិពលគ្នានៅស៊ីរី លីបង់ និងអ៊ីរ៉ាក់។

ប្ប្រទេសទាំងពីរក៏គាំទ្រក្រុមគូប្រជែង ក្នុង តំបន់ ជម្លោះ ជាច្រើន រួមទាំង ក្នុង ប្រទេស យ៉េម៉ែន ជាទីដែល ក្រុម ឧទ្ទាម Houthi មានសម្ព័ន្ធភាពជិតស្និទ្ធជាមួយ ក្រុង Tehran ហើយ ទីក្រុង Riyadh ដឹកនាំ ក្រុមចម្រុះយោធា គាំទ្រ រដ្ឋាភិបាលយ៉េម៉ែន។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm