សមាជិកព្រឹទ្ធសភារអាមេរិក បាននិយាយថា លោក Blinken នឹងទៅទស្សនកិច្ចវៀតណាម នៅសប្តាហ៍ក្រោយ

2023/04/09 06:35:57 pm        32

ហាណូយ៖ សមាជិកព្រឹទ្ធសភាអាមេរិកលោក Jeff Merkley បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហាណូយ កាល​ពីថ្ងៃសៅរ៍(៨ មេសា)ថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken​ នឹងបំពេញដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេសវៀតណាម នៅសប្តាហ៍ក្រោយ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីលើក​កម្រិត​ទំនាក់ទំនងការទូតជាមួយទីក្រុងហាណូយឲ្យខ្ពស់ជាងមុននៅឆ្នាំនេះ។

ដំណើរទស្សនកិច្ចរបស់លោក Blinken ដែលមិនទាន់ត្រូវបានប្រកាសជាផ្លូវការ នឹងធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក Joe Biden បាននិយាយទូរស័ព្ទ កាលពីសប្តាហ៍មុនជាមួយប្រធានបក្សកុម្មុយនិស្តកំពុងកាន់អំណាចរបស់វៀតណាម លោក Nguyen Phu Trong។

សហរដ្ឋអាមេរិកសង្ឃឹមថានឹងលើកកម្រិតទំនាក់ទំនងជាមួយទីក្រុងហាណូយនៅឆ្នាំនេះ ស្របនឹងខួបលើកទី១០​កាលពីខែកក្កដានៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។

សមាជិកព្រឹទ្ធសភាលោកMerkley បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់​ប្រទេសវៀតណាម​ដោយគណៈប្រតិភូសមាជិកសភាអាមេរិកក្នុងគោលបំណងជំរុញទំនាក់ទំនងជាមួយទីក្រុងហាណូយ​ថា​ "សប្តាហ៍ក្រោយ​ប្រមុខការទូតនឹងមកដល់ទីនេះ" ។

លោក Blinken ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមទំនងជានៅថ្ងៃសៅរ៍ មុនពេលលោក​ធ្វើដំណើរទៅចូលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសមានឧស្សាហកម្មឈានមុខទាំងប្រាំពីរ (G7) ក្នុងប្រទេស​ជប៉ុននៅថ្ងៃទី 16-18 ខែមេសា។

ក្នុងកិច្ចសន្ទនាតាមទូរសព្ទមួយនោះ លោក Biden និងលោក Trong បានព្រមព្រៀងបង្កើនទំនាក់ទំនង នេះបើយោង​តាមសេចក្តីថ្លែងការណ៍របស់ភាគីទាំងពីរបន្ទាប់ពីការសន្ទនារបស់មេដឹកនាំទាំងពីរ ប៉ុន្តែពុំមានការលើក​ឡើងពីការ​បង្កើនកម្រិតទំនាក់ទំនងជាផ្លូវការនោះទេ។

មុនពេលការសន្ទនាតាមទូរសព្ទនេះ អ្នកវិភាគជាច្រើន បាននិយាយថា វៀតណាមមានការប្រុង​ប្រយ័ត្នចំពោះការ​លើកកម្រិត​ទំនាក់ទំនងនៅឆ្នាំនេះទេ ដោយបារម្ភថាអាចបង្កឱ្យមានភាពតានតឹងជាមួយប្រទេសចិន។

ទោះបីជាវាជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាមក៏ដោយ ក៏សហរដ្ឋអាមេរិកបច្ចុប្បន្នជាប់​ចំណាត់ថ្នាក់ជាដៃ​គូការទូតលំដាប់ទីបីរបស់ទីក្រុងហាណូយ។ ចំណាត់ថ្នាក់កំពូលរបស់ខ្លួនមាន ចិន រុស្ស៊ី ឥណ្ឌា និងកូរ៉េខាងត្បូង ខណៈកម្រិតទីពីររបស់ខ្លួន ដែលទីក្រុងវ៉ាស៊ីនតោនចង់ចូលរួមនោះ រួមមានបណ្តាប្រទេសនៅអឺរ៉ុប និង​ប្រទេសជប៉ុន។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm