កូរ៉េខាងជើង​ចាត់​ទុក​សុន្ទរកថា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថា​ ជា​កំហុស​ធំ​

2021/05/03 10:36:35 pm        162

​កូរ៉េខាងជើង​៖ កូរ៉េខាងជើង​បាន​និយាយ​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ ចូ បៃ​ដិ​ន បាន​បង្កើត​កំហុស​ដ៏​ធំ​មួយ ដោយ​ចាត់​ទុក​កម្មវិធី​នុយក្លេអ៊ែរ​ទីក្រុង​ព្យុងយ៉ាងថា ​ជា​ការ​គំរាមកំហែង​ដល់​ពលរដ្ឋ​អាមេរិក និង​សន្តិសុខ​សកល។​

​លោក​ ក្វុ​ន ជុង​ហ្គា​ន់ ​ប្រធាន​នាយកដ្ឋាន​ទទួលបន្ទុក​កិច្ច​សហរដ្ឋអាមេរិក ​នៅ​ក្រសួងការបរ​ទេស​កូរ៉េខាងជើងបាន​ផ្តល់​អនុសាសន៍​បែបនេះ​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយចុះផ្សាយ​ដោយ​ ទីភ្នាក់ងារ​ព័ត៌មាន​កណ្ដាល​កូរ៉េខាងជើង KCNA កាលពី​ថ្ងៃអាទិត្យ។​ ការ​ឆ្លើយ​តប​បែបនេះបាន​ធ្វើឡើង​ក្រោយពេល​លោក​ បៃ​ដិ​ន បង្ហាញ​គោ​លន​យោ​បា​បរទេស​របស់​លោក ​ចំពោះ​កូរ៉េខាងជើងនៅ​ក្នុង​សុន្ទរកថា​មកកាន់​សភា​របស់​លោក កាលពី​សប្ដាហ៍​មុន។​ សេចក្ដីថ្លែងការណ៍​នោះ​បាន​និយាយ​ថា សហរដ្ឋអាមេរិកដើរតួ​ជា​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ ចំពោះ​កូរ៉េខាងជើង។ សហរដ្ឋ​អាមេរិក​ចាត់​ទុក​ការ​បង្អាក់​សម្រាប់​ស្វ័យ​ការពារ​ របស់​កូរ៉េខាងជើងគឺជា​ការ​គំរាមកំហែង​នោះ វា​គឺជា​ឈ្លានពាន​មួយមក​លើ​សិទ្ធិ​ស្វ័យ​ការពារ​របស់​ពួកគេ។​

​មន្ត្រី​រូប​នោះ​បាន​និយាយ​ថា ឥឡូវ​ចំណុច​សំខាន់​នៃ​គោលនយោបាយ​អាមេរិក ​មក​លើ​កូរ៉េខាងជើងបាន​លាតត្រដាង​យ៉ាង​ច្បាស់ ប្រទេស​របស់​លោក​នឹង​បង្ខំចិត្ត​ចាត់វិធានការ​ឆ្លើយតប​។ លោក​បាន​ធ្វើ​ការព្រមាន​ផង​ដែរ​ថា សហរដ្ឋអាមេរិកត្រូវតែ​ស្វែងយល់​ដោយ​ខ្លួន​ នៅ​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នេះ។​ កូរ៉េខាងជើង​បាន​ប្រតិកម្ម​ផង​ដែរ​ ចំពោះ​ការចោទប្រកាន់​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហ​រដ្ឋ​អាមេរិក លោក ណេ​ដ ប្រាយ ថា ទីក្រុង​ព្យុងយ៉ាង​បាន​ចាត់វិធានការ​តឹង​រឹង​កាន់​តែ​ខ្លាំង​ឡើង ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ប្រជាពលរដ្ឋ​របស់​ខ្លួន ក្រោម​លេស​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19 ​ដែល​រួម​ទាំង​បទបញ្ជា​បាញ់សម្លាប់​នៅ​តាម​ព្រំដែន​ជាមួយ​ចិន៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm