អាមេរិក​ស្រាវជ្រាវ​រក​ប្រភព​លេច​ធ្លាយ​ព័ត៌មាន​សម្ងាត់​បំផុត​ផ្នែក​ចារកម្ម​

2023/04/10 07:22:56 pm        554

​អាមេរិក៖ យោងតាម​សារព័ត៌មាន The New York Times កាលពី​ថ្ងៃ​សៅរ៍បាន​រាយការណ៍​ថា ឯកសារ​របស់​មន្ទីរ​បញ្ច​កោណ​ដែល​បាន​លេច​ធ្លាយ បង្ហាញ​ពី​របៀប​ដែល​សហរដ្ឋអាមេរិកបាន​ជ្រៀតជ្រែក​យ៉ាងជ្រៅទៅក្នុង​ជម្លោះ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ រូបភាព​ថត​លើ​អេក្រង់​នៃ​អ្វីដែល​ទំនងជា​ត្រូវបាន​ចាត់ថ្នាក់​ថា​ ជា​ព័ត៌មាន​យោធា​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ​អំពី​អ៊ុយ​ក្រែ​ន ត្រូវបាន​រកឃើញ​នៅលើ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ រូបភាព​ទាំងនោះ​រួមមាន​កម្លាំងយោធា និង​សណ្ឋាន​អាវុធ​របស់​អ៊ុយ​ក្រែ​ន ផែនទី​សមរភូមិ អ្នកស្លាប់ ​និង​របួស​ពី​ភាគី​ទាំងសងខាង និង​ការ​ស៊ើបការណ៍​សម្ងាត់​ត្រូវបាន​សម្គាល់ថា ​សម្ងាត់​បំផុត​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សារព័ត៌មាន The New York Times បាន​រាយការណ៍​ថា ​ថ្មីៗ​នេះមាន​គេ​បាន​បង្ហោះ​ឯកសារ​សម្ងាត់​យោធា​មួយចំនួនប្រហែល​ជាជាង ១០០​ឯកសារនៅលើ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយចំនួន ហើយ​ឯកសារ​ទាក់ទង​នឹង​មជ្ឈិមបូព៌ា​ក៏​បង្ហាញ​ចេញ​នៅលើ​បណ្តាញ​អ៊ីនធឺណិត​ផងដែរ​។ ឯកសារ​មួយចំនួន​នៅតែ​ត្រូវបាន​ផ្សព្វផ្សាយ ទោះជា​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​បាន​ប្រឹងប្រែង​លុប​វា​ចោល​ក៏ដោយ​។ ឯកសារ​មួយចំនួន​គឺជា​រូបភាព​នៃ​ផែនទី​សមរភូមិដែលមាន​ស្លាក​សញ្ញា​លម្អិត និង​កាលបរិច្ឆេទ​ផ្សេងៗ​គ្នា​។ ពេលវេលា​នៃ​រូបថត​មានរយៈពេល​ប្រហែល ៥សប្តាហ៍ដោយមាន​កាលបរិច្ឆេទ​ចុងក្រោយ​បំផុត​គឺ​ថ្ងៃទី១ ខែមីនា​។

ឯកសារ​ផ្សេងទៀត​មាន​ព័ត៌មាន​នៃ​ការហ្វឹកហ្វឺន​កងទ័ព និង​ការដឹកជញ្ជូន​សព្វាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ព្រមទាំង​អត្រា​នៃ​ការប្រើប្រាស់​គ្រាប់រំសេវ​របស់​អ៊ុយ​ក្រែ​ន​ផងដែរ​។ ​ឯកសារ​មួយដែល​ត្រូវបាន​កត់សម្គាល់ថា​ជាការ​សម្ងាត់​បំផុត បាន​និយាយ​ថា ទាហាន​រុស្ស៊ី​ពី ១៦,០០០ ទៅ ១៧,៥០០​នាក់​ត្រូវបាន​សម្លាប់ ខណៈ​អ៊ុយ​ក្រែ​ន​មាន​ទាហាន​ស្លាប់​ជាង ៧១,០០០​នាក់គិត​ត្រឹម​ថ្ងៃទី១ ខែមីនា​។ មន្ទីរ​បញ្ច​កោណ​បាន​ប៉ាន់ប្រមាណ​ថា រុស្ស៊ី​បាន​បាត់បង់​ជីវិត​ទាហាន​ច្រើនជាង​ឆ្ងាយ ដោយមាន​មនុស្ស​ជិត ២០០,០០​នាក់​បាន​ស្លាប់ ​និង​រងរបួស ខណៈ​អ៊ុយ​ក្រែ​ន​មាន​មនុស្ស​ស្លាប់ និង​របួស​ជាង ​១០​ម៉ឺន​នាក់​។ មន្ទីរ​បញ្ច​កោណបាន​បើក​ការស៊ើបអង្កេត​លើ​ឯកសារ​បែកធ្លាយ​នេះ​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​និយាយថា រុស្ស៊ី​ពុំមាន​ការសង្ស័យ​បន្តិច​ណា​ឡើយ​អំពី​ការចូលរួម​ដោយផ្ទាល់​ ឬ​ដោយ​ប្រយោលរបស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ​នៅក្នុង​ជម្លោះ​រវាងរុស្ស៊ី និង​អ៊ុយ​ក្រែ​ន​នោះឡើយ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1033
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        516
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        244

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm