ពាន​មិត្តភាព​អន្ដរក្រសួង​-​ស្ថាប័ន​បើក​ការប្រកួត​រដូវ​កាល​ទី​៦

2021/04/27 09:59:58 am        33

បាល់ទាត់៖ ពានរង្វាន់​មិន​អាជីព «​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័ន​» លើក​ទី​៦ បាន​បើក​ការ​ប្រកួត​ផ្លូវការ​ហើយនៅ​ទីលាន Premium Sport Club កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយមាន​ការចូលរួម​ពី​ឯកឧត្ដម សុខ សប្បាយ​ណា តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ប្រកួត រួម​ទាំង​ក្រុម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ទាំង ៣១​ក្រុម​ផង​ដែរ។

ឯកឧត្ដម សុខ សប្បាយ​ណា បាន​ថ្លែង​ជាថ្មី​ថា ពាន​នេះ​ត្រូវ​បាន​បង្កើត​ក្រោម​ការ​ផ្ដួចផ្ដើម​គំនិត ​រ​បស់​ឯកឧត្ដម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​បុគ្គលិក មន្ត្រី និង​យុវជន​តាម​បណ្ដា​ក្រសួង និង​ស្ថាប័ន​ទាំងអស់បាន​ចូលរួម​លេង​កីឡា ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព សុខភាព ពិសេស​រួមចំណែក​ជំរុញ​ការអភិវឌ្ឍវិស័យ​កីឡាបាល់ទាត់​កម្ពុជា។ ដូច្នេះ​ឯកឧត្ដម​បាន​ជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង​ប្រកប​ដោយ Fair-Play និង​មានការ​យោគយល់​អធ្យាស្រ័យ​ខ្ពស់​បំផុត ដើម្បី​បង្ហាញ​ភាពជា​គំរូ​ដ៏​យុវជន​ដទៃ​។ បន្ថែម​លើ​នេះ​ឯកឧត្ដម​ក៏បាន​បញ្ជាក់​នូវ​កត្តា ៥​យ៉ាងដែល​ជំរុញ​ឲ្យ​ការរៀបចំ​ទទួល​បាន​ជោគជ័យ និង​បន្ត​រៀបចំ​ដល់​រដូវ​កាល​ទី​៦ នេះ​ផង​ដែរ ទី​១-​ការ​ផ្ដួចផ្ដើម និង​ការ​ជំរុញ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​, ទី​២-​ការ​គាំទ្រ​បច្ចេកទេស​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​, ទី​៣-​ការឧបត្ថម្ភ​គាំទ្រ​ពី​សប្បុរសជន និង​ក្រុមហ៊ុន​ឯកជន​, ទី​៤-​ការ​សហការ និង​ការប្រកួត​ប្រកបដោយ​ស្មារតី​មិត្តភាព និង​យោគយល់​របស់​ក្រុម​នីមួយៗ និង​ទី​៥-​គឺ​អ្នកគាំទ្រ ដែល​តែង​លើកទឹកចិត្ត ទាំង​ការប្រកួត​ជាក់ស្ដែង និង​លើ​បណ្ដាញ​សង្គម ទើប​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​សម្រេច​បាន​នូវ​សមិទ្ធផល​យ៉ាង​ល្អ​ប្រសើរ​។

​គួរ​បញ្ជាក់​ថា ពាន​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័នឆ្នាំ​២០១៨ នេះ គឺ​មាន ៣១​ក្រុម​ចូលរួមដោយ​បែង​ចែក​ជា ៨​ពូ​ល ហើយ​ពូ​ល​នីមួយៗ​មាន ៤​ក្រុម លើកលែងតែ​ពូ​ល H ដែល​មាន​ត្រឹម ៣​ក្រុម ខណៈ​ការប្រកួតនឹង​ធ្វើ​ការ​ប្រកួត​សន្សំ​ពិន្ទុ​វិល​ជុំ ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ២​ក្រុមនៃ​ពូ​ល​នីមួយៗនឹង​​ឡើង​វគ្គ​បន្ត។ ចំពោះ​លទ្ធផល​ប្រកួត​បើកឆាក​ក្រុម​យុវជន​ក្រសួងបរិស្ថាន បាន​យកឈ្នះ​ក្រុម​យុវជន​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី ដោយ​លទ្ធផល ៣–១។ ដោយឡែក​លទ្ធផល​ការ​ពី​ឆ្នាំ​២០១៧ គឺ​ក្រុម​ក្រសួងសុខាភិបាលជា​អ្នក​គ្រង​ជើងឯក ក្រោយ​យកឈ្នះ​ក្រុម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ៤–០៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm