ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកាល់ម៉ែត បន់ស្រន់ឲ្យបងប្អូនប្រជាពលរដ្ឋមានសេចកី្តសុខ ដើម្បីបំរើភារ​កិច្ចក្នុងគ្រួសារ និងសង្គមជាតិឲ្យបានល្អ

2023/04/10 10:09:19 pm        142

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ វេជ្ជបណ្ឌិត សាស្ត្រាចារ្យ បុគ្គលិក និងអ្នកផ្តល់សេវាកម្មផ្សេងៗ នៃ​មន្ទីរពេទ្យកាល់ម៉ែត ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសល ក្នុង​ឱកាសបុណ្យ​ចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ គ.ស២០២៣។

​ពិធីសូត្រមន្តបង្សុកូលនាព្រឹកនេះ ត្រូវបានប្រព្រឹត្តទៅក្រោមការនិមន្ត សម្តេចព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ ព្រះអនុប្រធាន និងជាអគ្គលេខាធិការដ្ឋានថេរសភា នៃព្រះពុទ្ធសាសនា នៃ​ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។

ឯកឧត្តម សាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា ជាប្រពៃណីរបស់ជាតិខ្មែរយើង កាលណានៅពេលបុណ្យចូលឆ្នាំ យើងតែងតែប្រារព្ធពិធីសូត្រមន្តបង្សុកូល រាប់បាត្រ ដើម្បីឧទិ្ទសដល់វិញ្ញាក្ខន្ធបុព្វការីជនដែលបានចែកឋានទៅ ជាពិសេសនៅក្នុងមនី្ទរពេទ្យកាល់ម៉ែត យើងតែងតែមានអ្នកជំងឺ ដែលពេលខ្លះក្រុមការងារ​គ្រូពេទ្យជួយសង្រ្គោះ​បានទាន់​ពេលវេលា និងពេលខ្លះអ្នកជំងឺក៏ដល់ពេលវេលា ក៏លាចាកទៅកាន់លោកខាងមុខ។ ដូច្នេះហើយបានជាមនី្ទរពេទ្យកាល់ម៉ែត បានរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ សំដៅមិនត្រឹមតែក្រុមញាតិ​របស់មន្រី្តរាជការ បុគ្គលិក និងអ្នកផ្តល់សេវាកម្មផ្សេងៗនោះទេ គឺព្រមទាំងសំដៅទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលលាចាកនោះផងដែរ និងដើម្បីជួបជុំមន្រី្តរាជការ បុគ្គលិកទាំងអស់ ដែលមានសទ្ធា ក្នុងការចូលរួម​ធ្វើ​បុណ្យតាមប្រពៃណីរៀងរាល់ឆ្នាំ ដើម្បីភាពរីករាយ សាមគ្គីភាព និងការឯកភាពគ្នា ក្នុងពេលបំពេញភារកិច្ច ធ្វើយ៉ាងណាបំរើសេវាថែទាំសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានជាសះស្បើយ ឲ្យអស់លទ្ធភាព​ដែលអាច​ធ្វើទៅបាន។ មួយវិញទៀត ក៏ដើម្បីលើកទឹកចិត្តឲ្យបងប្អូនខិតខំបំពេញភារកិច្ចបន្ថែមសម្រាប់ឆ្នាំថ្មី និងទទួលបានជោគជ័យក្នុងភារកិច្ចគ្រប់ៗគ្នា។

​នៅក្នុងឱកាសនៃពិធីសូត្រមន្តបង្សុកូល សុំសិរីសួស្តីនាពេលនេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏បានចូលរួមទស្សនា ការ​សម្តែងរបាំត្រុដិ ដែលត្រូវបានប្រជាពលរដ្ឋខែ្មរជឿជាក់ថា ជារបាំប្រពៃណីបុរាណមួយ ដែលអាចបណ្តេញ ឧបទ្រពចង្រៃ ក៏ត្រូវបានសម្តែងនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតផងដែរ ដើម្បីជាកិច្ចបណ្តេញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកសិរីសួស្តីបវរមហាប្រសើរ ក្នុងឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ទទួលបាន​ជោគជ័យ​ថ្មីៗថែមទៀតផងដែរ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm