ទូក​មួយ​គ្រឿង​ដឹក​ជនអន្តោប្រវេសន៍​ ៤០០​នាក់​រសាត់​អណ្តែត​ចន្លោះ​ប្រទេស​ក្រិ​ក និង​កោះ​ម៉ា​ល់តា​

2023/04/10 10:16:40 pm        365

​ក្រិក៖ ទូរស័ព្ទ​ពេល​គ្រា​អាសន្ន​របស់​អង្គភាព​សេវា​គាំទ្រ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ទូក​មួយ​គ្រឿង​មាន​ផ្ទុក​មនុស្ស​ប្រមាណ ​៤០០​នាក់​កំពុង​រសាត់​អណ្តែត​នៅ​ចន្លោះ​ប្រទេស​ក្រិ​ក និង​កោះ​ម៉ា​ល់តាដែល​កំពុង​ប្រឈមមុខ​នៅ​លើ​ទឹក បន្ទាប់ពី​ការ​កើន​ឡើង​ខ្លាំង​នៃ​ទូក​ជនអន្តោប្រវេសន៍​ ឆ្លងកាត់​មហាសមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​ពី​ប្រទេស​អាហ្វ្រិក​ខាងជើង​។

​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាល្លឺម៉ង់ Sea-Watch International និយាយ​នៅ​លើ​គណនី​Twitter របស់​ខ្លួន​ថា អង្គការ​នេះ​បាន​ប្រទះឃើញ​ទូក​មួយ​គ្រឿងជាមួយ​នឹង​ទូក​ពាណិជ្ជកម្ម​ ២​គ្រឿង​នៅ​ក្បែរ​នោះ​។ អង្គ​ការ​នេះ​និយាយ​ថា អាជ្ញាធរ​ប្រទេស​ម៉ា​ល់តា​បាន​បញ្ជា​ឲ្យ​ទូក​ទាំងអស់​មិន​ឲ្យ​ជួយសង្គ្រោះ ហើយ​ទូក​មួយ​ក្នុងចំណោម​នោះ​ត្រូវ​បាន​ស្នើ​ឲ្យ​ផ្គត់ផ្គង់​ប្រេង​ដល់​ទូក​ដឹក​ជនអន្តោប្រវេសន៍​នោះ​។ គេ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ពី​អាជ្ញាធរ​កោះ​ម៉ា​ល់តា​បានទេ​។ អង្គភាព​ទទួល​ទូរស័ព្ទ​ពេល​អាសន្ន​បាន​និយាយ​លើ​បណ្តាញ Twitter ថា ពួកគេ​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​ទូក​មួយ​គ្រឿង ខណៈ​ចេញដំណើរ​ពី​ទីក្រុង Tobruk ក្នុង​ប្រទេស​លីប៊ី​នៅ​ពេល​យប់​ដែល​ពួកគេ​បាន​ប្រាប់​អាជ្ញាធរ ប៉ុន្តែ​អាជ្ញាធរ​ពុំបាន​បើក​ប្រតិបត្តិការ​ជួយសង្គ្រោះ​នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ​។

​អង្គភាព​បាន​និយាយ​ថា ទូក​មួយគ្រឿង​នៅ​ពេល​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​ស្វែងរក និង​ជួយសង្គ្រោះ​ប្រទេស​ម៉ា​ល់តា​។ អង្គភាព​គាំទ្រ​និយាយ​ថា មនុស្ស​នៅ​លើ​ទូក​កំពុង​ភ័យ​តក់ស្លុត ដែល​ពួកគេ​ជាច្រើន​នាក់​ត្រូវការ​ការ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​វេជ្ជសាស្ត្រ​។ ទូក​មួយ​គ្រឿង​នេះ​អស់​ប្រេង ហើយ​បាត​ទូក​មាន​ទឹក​ចូល ខណៈ​អ្នកបញ្ជា​ទូក​បាន​ចាកចេញ និង​គ្មាន​អ្នក​អាច​បញ្ជា​ចង្កូត​ទូក៕

​អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        47
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm