អភិបាលខេត្តកោះកុង ជំរុញឱ្យមន្រ្តីជំនាញ​ពន្លឿន​ការរកទីតាំងធ្វើឈាបនដ្ឋាន

2021/05/03 11:15:27 pm        478

កោះកុង ៖ ​លោកជំទាវអភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ ប្រាប់ដល់មន្រ្តីជំនាញពាក់ព័ន្ធប្រឹងប្រែងពន្លឿនការងារកំណត់រកទីតាំងសាងសង់ ឈាបនដ្ឋាន​ បូជាសពអ្នកស្លាប់​ដោយ​សារជំងឺកូវីដ១៩។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ដឹកនាំមន្រ្តីអង្គភាពមន្ទីរជំនាញចុះពិនិត្យមើលទីតាំង​ដោយផ្ទាល់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៨​ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ​លេខ១៣៦ ភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា​ ដើម្បីរកទីតាំង​ដ៏​សមស្រប​មួយ​សម្រាប់​សាងសង់ ឈាបនដ្ឋាន បូជាសពស្លាប់ដោយជំងឺកូវីដ-១៩។

លោកជំទាវអភិបាលខេត្ត ក៏ណែនាំឱ្យមន្រ្តីមន្ទីរជំនាញ ចំណុះដោយខេត្ត ចាំបាច់ពន្លឿនការងារវាស់វែងរៀបចំទីតាំង និងគូសប្លង់ឈាបនដ្ឋានឱ្យបានលឿន មុននឹងផ្តើមដំណើរការសាងសង់នៅពេលខាងមុខឆាប់ៗ។

គម្រោងសាងសង់ឈាបនដ្ឋាននេះ ត្រូវបានលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្តកោះកុង លើកឡើងថា ដោយសារតែលក្ខណៈភូមិសាស្រ្តខេត្តរវាងទីរួមខេត្ត និងបណ្តាស្រុកឆ្ងាយពីគេ និងមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ផងនោះ។ ខេត្តនឹងធ្វើឈាបនដ្ឋានចំនួន២ទីតាំងលើដីបម្រុង​ទុករបស់ខេត្ត ដោយទី១នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងទី២នៅស្រុកបូទុមសាគរ។

លោក ឃឹម ច័ន្ទឌី បន្ថែមទៀតថា កន្លងទៅ ក្រុមការងារខេត្តធ្លាប់សិក្សារើសទីតាំងនៅតំបន់បន្ទាយ៩៧ម្តង ហើយសម្រាប់ទីរួមខេត្ត ប៉ុន្តែលក្ខណៈភូមិសាស្រ្តស្ថិតនៅឆ្ងាយពិបាកធ្វើដំណើរក៏កំណត់មកទីតាំងនៅថ្មីឃុំទួលគគីរដែលមានរយៈចម្ងាយ១០០ម៉ែត្រពីផ្លូវជាតិលេខ៤៨។

ករណីមានអ្នកស្លាប់ដោយកូវីឌ១៩នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល កន្លងទៅពិនិត្យឃើញថា វត្តស្ទឹងពង្រូលមានទីតាំងឆ្ងាយពីទីរួមស្រុក ក៏តម្រូវឱ្យយកមកបូជានៅគម្រោងធ្វើឈាបន​ដ្ឋានផង ធ្វើឡដុតកាកសំណល់ជីវសាស្រ្តផង នៅលើដីបម្រុងទុករបស់ឃុំជីត្រេះ ស្រុកបូទុមសាគរ វិញ។

ចំពោះផ្ទៃដីស្ថាបនាឈាបនដ្ឋានកំណត់យកដីប្រើប្រាស់២ហិចតាក្នុងមួយឈាបនដ្ឋាន រីឯថវិកាដែលត្រូវចំណាយលើដំណើរការសាងសង់ គឺរដ្ឋបាលខេត្តជាអ្នកទទួលបន្ទុកគៀងគរមូលនិធិពីសប្បុរសជនឱ្យបានឆាប់រហ័ស៕

អត្តបទ ឈឹម មករា


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        39
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm