ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ក្នុងឱកាសសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម

2023/04/11 12:44:24 am        409

ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជួប ជុំ សំណេះសំណាល និង ទទួលទានអាហារសាមគ្គី ​ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ៖

  • សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កាលពីមុនកម្ពុជាធ្លាប់តែ នាំចូលផលិតផល ជាច្រើន ដើម្បីយកមកប្រើប្រាស់នៅកម្ពុជា ប៉ុន្ដែតាមរយៈសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម នៅ កម្ពុជា បានធ្វើឱ្យកម្ពុជាអាចផលិតសម្ភារប្រើប្រាស់ដែល ជាផលិតផល ក្នុងស្រុកដោយខ្លួនឯង។
  • សម្ដេចតេជោ ហ៊ុន សែន៖ លើកទឹកចិត្តឱ្យមានការជួបជុំជាមួយមហាគ្រួសារ សហគ្រាសធុនតូច ធុនមធ្យម និង សិប្បកម្ម នៅកម្ពុជានៅឆ្នាំក្រោយៗទៀត ដើម្បីពិភាក្សា ផ្លាស់ប្ដូរយោបល់ និងស្វែងរកដំណោះស្រាយ នានារួមគ្នា។
  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាល តែងតែចាត់ទុក សហគ្រាសធុនតូច និងមធ្យម គឺជាដៃគូដ៏សំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច សង្គមរបស់កម្ពុជា។
  • សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានរៀបចំច្បាប់ និង បទបញ្ញត្តិនានា ព្រមទាំងពន្ធគយ ដើម្បីជួយសម្រួលទៅដល់ដំណើរការអាជីវកម្ម នានារបស់សហគ្រាសធុនតូច និងមធ្យ ម។
  • សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យសហគ្រិន ក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា បង្កើនសមត្ថភាព ពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន ជាមួយគ្នានេះសម្ដេចតេជោ ជំរុញឱ្យក្រសួងស្ថាប័ន ដោះស្រាយនូវបញ្ហាប្រឈមនានា និងកាត់បន្ថយថ្លៃនៃការធ្វើធុរកិច្ចសំដៅជំរុញផលិតភាព នងភាពប្រកួតប្រជែងនៅកម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វត្តមានរបស់សហគ្រិន នៃសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជានាពេលនេះគឺជាបណ្ដុំធនធាន សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ របស់ កម្ពុជា។ សម្ដេចតេជោរម្លឹកថា កន្លងទៅមានទស្សនមួយចំនួនបានលើកឡើងថា ពួកគេតាំង ខ្លួនជាសមាគមនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ុន្ដែពួកគេមិនដឹងទេថា រាជរដ្ឋាភិបាលកំពុងធ្វើអ្វី នោះគឺការផ្ដល់នូវលទ្ធភាពគ្រប់យ៉ាងដើម្បីគាំទ្រដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធនោះឯង។
  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្របខណ្ឌជំនួបជាមួយ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃនេះ គឺជាជំនួបរវាងរដ្ឋាភិបាល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នេះបើនិយាយឱ្យធំទូលាយ។ ដូច្នេះសម្ដេចតេជោបានជំរុញឱ្យ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា យកចិត្តទុកដាក់ជំរុញការកែច្នៃផលិតផលដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេស សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ដែលពាក់ព័ន្ធនឹងការកែច្នៃ ចំណីអាហាររបស់កម្ពុជាតែម្ដង។
  • សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមសហគ្រាសធនតូច និងមធ្យម និងមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធនតូច និងធម្យមនៅកម្ពុជា និងដើម្បីវាយតម្លៃសេចក្ដីត្រូវការ អភិវឌ្ឍសមត្ថភាពជំនាញ សហគ្រាសធនតូច និងធម្យម សម្របតាមតម្រូវការជាក់ស្ដែងដែលសហគ្រាសបាននឹងកំពុងជួបប្រទះ។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm