សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​ជំរុញ​ឲ្យ​ប្រធាន​ចៅក្រម​ស៊ើបអង្កេត​ដំណើរ​កម្សាន្ត​របស់​ចៅក្រម Thomas

2023/04/11 05:14:15 pm        343

​អាមេរិក៖ គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​គណៈកម្មាធិការ​នីតិកម្ម​ព្រឹទ្ធសភា​ បាន​អំពាវនាវ​ដល់​ប្រធាន​ចៅក្រម​តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក​លោក John Roberts កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​បើក​ការស៊ើបអង្កេត​លើ​ការ​ទទួល​យក​ការ​ធ្វើដំណើរ​ចំណាយ​ប្រាក់​ដ៏​ច្រើន ​ដែល​មានការ​លាក់បាំង​ដោយ​ចៅក្រម​លោក Clarence Thomas និង​ភរិយា​របស់​លោក​ដែល​ត្រូវ​បាន​រ៉ាប់រង​ការ​ចំណាយ​ ដោយ​ម្ចាស់​ជំនួយ​ធំ​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​។​

​លិខិត​នោះ​និយាយ​ថា គណៈកម្មការ​នេះ​គ្រោង​បើកសវនាការ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ យោង​តាម​ភាព​ចាំបាច់​ក្នុង​ការ​ស្ដារ​ទំនុក​ចិត្ត​ឡើងវិញ​នៅ​ក្នុង​ក្រមសីលធម៌​តុលាការ​កំពូល។ ​ហើយ​ប្រសិនបើ​តុលាការ​កំពូល​មិន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួនឯង​ទេ​នោះ​ គណៈកម្មការ​នេះ​នឹង​ពិចារណា​បោះ​ឆ្នោត​លើ​ច្បាប់​នេះ។ ​វិធាន​នេះ​ក៏​នឹង​ត្រូវការ​ជា​ចាំបាច់​ផង​ដែរ ​នូវ​ការ​គាំទ្រ​ពី​សភា​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​ ដើម្បី​ឲ្យ​ក្លាយ​ជា​ច្បាប់​ពេញលេញ​។ ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​ ១១​រូប​បាន​សរសេរ​លិខិត​ផ្ញើ​ទៅកាន់​លោក Roberts ថា​ យើង​ជំរុញ​ឲ្យ​លោក​ធ្វើ​បែប​នេះ តែ​លោក​មិន​ចាំ​បាច់​រង់ចាំ​សភាទទួលខុសត្រូវ ​ចំពោះ​ការ​ស៊ើបអង្កេត​របស់​លោក​លើ​ការប្រព្រឹត្ត​ដែល​បាន​រាយការណ៍ និង​ធានា​ថា​នឹង​មិន​អាច​ឲ្យ​មាន​ករណី​នេះ​កើតឡើង​ទៀត​ឡើយ​។

​សារព័ត៌មាន ProPublica បាន​រាយការណ៍​ថា លោក Thomas វ័យ​ ៧៤​ឆ្នាំ និង​ភរិយា​របស់​លោក​ឈ្មោះ​ Virginia បាន​ធ្វើ​ដំណើរ​តាម​នាវា និង​យន្តហោះ​ឯកជន​របស់​ម្ចាស់​ជំនួយ​គឺ​លោក ​Crow ព្រមទាំង​ស្នាក់នៅ​រមណីយដ្ឋាន​ឯកជន​របស់​លោក​នៅ​ភ្នំ Adirondack នៃ​ទីក្រុង​ញូវយ៉ក​។ ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ឆ្នាំ​២០១៩ ដែល​អាច​ចំណាយ​អស់​ជាង ​៥០​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​លោក​ Thomas ជួល​យន្តហោះ និង​ជិះ​នាវា​កម្សាន្ត​ដោយ​ខ្លួនឯង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        10
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        35
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm