អធិការដ្ឋានស្រុកស្រែអំបិលត្រៀមរួចរាល់ចំពោះការរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកទេសចរ ថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ

2023/04/11 05:52:12 pm        308

កោះកុង៖ កងកម្លាំងនគរបាលស្រុកស្រែអំបិល បានត្រៀមរាល់ជាស្រេចហើយនូវការល្បាតការ​ពារ​សន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋ ក៏ដូចជាអ្នកទេសដែលមកលេងកម្សាន្តក្នុងមូលដ្ឋាន​គ្រប់គ្រង​របស់ខ្លួន នាពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខ។

លោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល ​បានឲ្យដឹងនៅថ្ងៃទី១១ ខែមេសា​ឆ្នាំ២០២២នេះថា យោងតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ​រដ្ឋបាលខេត្តកោះកុង និង​ស្នងការដ្ឋានខេត្ត លោក​បាន​ចាត់ចែង​ដាក់ផែនការដល់កងកម្លាំងជំនាញតាមផ្នែក និងរដ្ឋបាល ដោយ​ត្រូវធ្វើយ៉ាងណាធានាបានសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរជូនដល់អ្នកទេសចរ និងប្រជាពលរដ្ឋទៅគោលដៅនីមួយៗអស់ហើយ។

បើតាមលោកអធិការស្រុកស្រែអំបិល កម្លាំងដែលបានត្រៀមមានប្រមាណជិត២០០នាក់ ​ហើយ​កម្លាំង​ទាំងអស់នោះពង្រាយតាមតំបន់ទេសចរណ៍​កម្សាន្ត​ វត្តអារាម និងរមណីយដ្ឋាននានា។

លោកវរសេនីយ៍ឯក ហួន នុន ក៏បានដាក់បទបញ្ជាដល់មន្រ្តីនគរបាលដែល​នឹងឈរតាមគោលដៅ ចាំបាច់ផ្តោតការយកចិត្តទុកដាក់ចំពោះភារកិច្ច​ និងទទួលខុស​ត្រូវខ្ពស់លើការងារដឹកនាំបញ្ជាកម្លាំង ដើម្បី​ការពារសន្តិសុខ​ រក្សាសណ្តាប់ធ្នាប់សាធារណៈ ​កុំឱ្យមានកើតបទល្មើសកើតឡើង ជា​ពិសេសធានា​ឱ្យបានក្នុងការការពារអាយុជីវិត ​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ និងទប់ស្កាត់សកម្មភាព​បង្កការរំខានណាមួយ ដែលប៉ះពាល់ដល់ការកម្សាន្តសប្បាយរីករាយរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនោះ ដើម្បីបង្ការគ្រោះអគ្គីភ័យជាយថាហេតុ ​អធិការដ្ឋាននគរបាលស្រុកស្រែអំបិល បាន​ត្រៀម​រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង​ ដោយប្រចាំបញ្ជា២៤ម៉ោង​ ករណី​មានបញ្ហាឆាបឆេះផ្ទះ និងតំបន់រមណីយដ្ឋានទេសចរណ៍។

ចំពោះសុវត្ថិភាពចរាចរណ៍វិញ ​មន្រ្តីជំនាញ​ ស្នើឲ្យមានការបង្កើនប្រុងប្រយ័ត្នផងដែរ ប្រសិនស្រវឹង​កុំបើកបរ ឬបង្កអំពើហិង្សាដែលធ្វើប៉ះពាល់សន្តិសុខសណ្តាប់​អំឡុង​ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        76
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm