ឯកឧត្តម គីម រិទ្ធី ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូន កងកម្លាំងទាំងបី ក្នុងក្រុងព្រះវិហារ

2023/04/11 06:19:20 pm        369

ព្រះវិហារ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ម្សិលមិញនេះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត បានចុះសួរសុខទុក្ខ និងនាំយក អំណោយចែកជូនកងកម្លាំងទាំងបី ក្នុងក្រុងព្រះវិហារ រួមមានកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងព្រះវិហារ ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣ ។

ក្នុងឱកាសចុះសួរសុខទុក្ខនាពេលនោះ ឯកឧត្តម គីម រិទ្ធី បានពាំនាំនូវផ្តាំផ្ញើរសួរសុខ ទុក្ខ និង​ក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនដល់កងកម្លាំងទាំងអស់ ដែលជានិច្ចកាល​តែងតែបានគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងការពារទាំង អស់ដែលបាន​លះបង់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ​បូរណភាពទឹកដី​ និង រក្សាសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជនទាំងមូល ។

ឯកឧត្តមក៏បានថ្លែងកោតសរសើរ នឹងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ​ដែលកងកម្លាំងទាំងបី សម្រេច​បាននាពេលកន្លងមក ​ក្នុងការចូលរួមយ៉ាងសកម្មក្នុងការការពារនូវសុខ​ សន្តិភាព ស្ថិរភាព​ការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព​ស្របតាមតួនាទី​ និងភារកិច្ចរៀងៗខ្លួន ប្រកប​ដោយស្មារតីទទួលខុស​ ត្រូវខ្ពស់​ក្នុងការបង្ការ ​និងទប់ស្កាត់​បញ្ហាដែលកើត​មានឡើងក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ។

ទន្ទឹមនេះ ឯកឧត្តម​ក៏បានជំរុញបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត​នូវភារកិច្ច ​ស្នូលរបស់ខ្លួន ​និងចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព​ ស្ថិរភាពនយោបាយ ដោយ​បន្តគាំទ្រ ​ការដឹកនាំ​របស់​សម្តេចតេជោជាបន្តទៀត​ ក្នុងឱកាសបោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នីតិកាលទី៧ខាងមុខនេះ​ និង​គាំទ្រ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ ជាបេក្ខភាពនាយករដ្ឋមន្ត្រី​នាពេលអនាគត។

ក្នុងឱកាសចុះសាកសួរសុខទុក្ខនោះដែរ ​ឯកឧត្តមក៏បានឧបត្ថម្ភ​ដល់អង្គភាពទាំងបីរួម មាន ក្នុង​មួយអង្គភាពៗ​ទទួលបានស្រាបៀកម្ពុជា​ ៥០កេស ​ទឹកសុទ្ធអរុណា​ ៥០កេស ថវិកា៥​ លានរៀល និង​ជូនកងកម្លាំងក្នុងម្នាក់ៗ ​៤ម៉ឺនរៀល​ និងបានជូនពរក្នុងឱកាស ​ចូលឆ្នាំថ្មីប្រពៃ ណីជាតិខ្មែរ​ឆ្នាំ២០២៣ ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        162
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        139
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm