ឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» របស់កម្ពុជា នឹងប្រកាសផ្លូវការនៅរសៀលនេះ

2023/04/11 06:47:26 pm        261

សៀមរាប៖ Guinness world record ចាប់ផ្តើមពិនិត្យ និងរាប់បេះដូង ខណៈ ឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» របស់កម្ពុជានឹងប្រកាសផ្លូវការនៅម៉ោង៤រសៀលនេះ។

ក្រោយការរៀបចំតំរៀបបេះដូងរួចរាល់ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ការរាប់ និងត្រួតពិនិត្យ​បេះដូង​បានចូលមកដល់ ដោយមានការចុះពិនិត្យដោយផ្ទាល់ពីមន្ត្រី នៃ​គណៈកម្មាការកំណត់​ត្រាឯតទគ្គកម្មពិភពលោក ​Guinness world record ។

ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃយុទ្ធនាការ#Beyond the Game បានថ្លែងថា បេះដូងដ៏ច្រើនដែលបានយកមករៀបចំបង្ហាញនៅសួនបេះដូងមុខប្រាសាទអង្គរវត្តនេះ គឺជាបេះដូងក្រដាសដែលបានចូលរួមបត់កន្លងមក ​ដោយប្រជាពលរដ្ឋខ្មែរ ក្មេងចាស់ ប្រុសស្រី ទូទាំង​ប្រទេសចូលរួមលើកទឹកចិត្តដល់កីឡាករ​ កីឡាការិនី ជាពិសេស​ ខណៈដែលកម្ពុជា​ធ្វើ​ជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមលើកទី៣២ ​និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ជាលើកដំបូង។

ឯកឧត្តមបន្តថា ​សហភាពសហព័ន្ធកម្ពុជា (សសយក) គ្រាន់តែជា ទទួល​ អ្នក​ប្រមូល​រៀបចំ ​និង​ដាក់​បង្ហាញទឹកចិត្ត ​បេះដូងរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ​មកពីគ្រប់ទិសទី ​ដើម្បីរៀបចំបំបែក​កំណត់​ត្រាពិភពលោក ​ជាបេះដូងច្រើនជាងគេ ​ដែលកើតចេញពីកម្លាំងសាមគ្គី រួមគ្នា​របស់​ពលរដ្ឋ​ខ្មែរ។ ហើយបេះដូងមួយមានតម្លៃ៥០០រៀល ​ដែល​មានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុន​មួយ​ចំនួន ហើយ​នឹងយកថវិកានេះទៅជួយដល់កីឡាករ ​កីឡាការិនី ​មានពិការភាពផងដែរ។

សូមបញ្ជាក់ថា កម្ពុជាគ្រោងបត់បេះដូង ​បំបែកកំណត់ត្រាពិភពលោក ​អោយបាន១លានបេះដូង ខណៈបច្ចុប្បន្ន ​មានការបំបែកកំណត់ត្រាប្រភេទនេះ នៅប្រទេស ​អង់គ្លេស ​ដែលមានបេះដូងបត់ និងបានដាក់បង្ហាញចំនួន ៥៣៧០៤ បេះដូង ។

ហើយតាមការអោយដឹងពីក្រុមការងារចូលរួមរាប់បេះដូង ដែលត្រូវបានជ្រើសរើសដោយ Guinness world Record បានអោយដឹងថា ​គិតមកដល់ពេលនេះ ការរាប់បេះដូងបានលើសពីមួយលានហើយ តែចំនួនប៉ុន្មានអោយជាក់លាក់ ​និងប្រកាសជាផ្លូវការនៅម៉ោង៤រសៀលនេះ ​ដោយតំណាងខាង Guinness world record ។ បេះដូងទាំងអស់បានយកមករៀបចំជាសួនបេះដូង នៅមុខប្រាសាទ​អង្គរវត្ត នៅសងខាងក្តារបែន ដោយខាងជើងក្តារបែនមានរូប «បេះដូង» ដែលផ្គុំពីបេះដូងតូចៗ និង​ខាងត្បូងក្តារបែនមានរូបដែលចេញអក្សរថា«ខ្មែរ»​ ផ្គុំពីបេះដូងតូចៗ ហើយបេះដូង​ផ្សេងទៀត​នៅសល់ពីការតំរៀបផ្គុំនេះ ​បានយកមកចង​ និងតំរៀបនៅរានហាលមុខអង្គរ ដើម្បីបង្ហាញ​ជូន​ដល់សាធារណជន ទេសចរជាតិ និងអន្តរជាតិ រហូតដល់ចប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តផងដែរ៕

អត្ថបទ៖ ពៅ រក្សា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm