អ៊ីស្រាអែល​បិទផ្លូវ​ហាយវ៉េដើម្បី​តវ៉ា​ប្រឆាំង​ការផ្លាស់ប្តូរ​ប្រព័ន្ធតុលាការ

2023/04/11 07:04:15 pm        317

អ៊ីស្រាអែល៖ បាតុករ​អ៊ីស្រាអែល​រាប់រយ​នាក់បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង Tel Aviv កាលពី​យប់​ថ្ងៃ​ចន្ទ ទី​១០ ខែមេសា ដើម្បី​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​អ៊ីស្រាអែល បន្ទាប់ពី​នាយករដ្ឋមន្ត្រីលោក Benjamin Netnayhau ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ទាក់ទង​នឹង​ស្ថានភាព​សន្តិសុខ​ជាតិ​។

​ក្រុមបាតុករដែល​បានធ្វើ​បាតុកម្ម​ប្រចាំ​សប្តាហ៍​ ជុំវិញ​ការកែប្រែ​ប្រព័ន្ធតុលាការ​របស់​អ៊ីស្រាអែល និង​គោលនយោ​បាយ​រដ្ឋាភិបាល​ផ្សេងទៀតបាន​ចោទប្រកាន់លោក Netanyahu ពី​ការដាក់​កំហុស​លើ​គណបក្សប្រឆាំង និង​ក្រុមបាតុករ​ចំពោះ​ការ​ឲ្យ​ទទួលខុសត្រូវ​បញ្ហា​សន្តិសុខ​នាពេល​ថ្មីៗ​នេះ ដោយ​ចាត់ទុក​សកម្មភាព​រប​ស់​រដ្ឋាភិបាល​ថា​ជា «​ការ​ញុះញង់​»​។ ក្រុមបាតុករបាន​ស្រែក​ពាក្យ​ផ្សេងៗ និង​បិទផ្លូវ​នានា​ក្បែរផ្លូវ​ហាយវ៉េ​ក្នុង​ទីក្រុង Tel Aviv​។​ ​កាលពី​ពេលមុន លោក Netanyahu បាន​និយាយថា លោក​នឹង​ទុក​រដ្ឋមន្ត្រី​ការពារជាតិលោក Yoav Gallant ឲ្យ​នៅ​តំណែង​ដដែលបណ្តាល​ឲ្យ​មាន​វិបត្តិ​សន្តិសុខ​កាន់តែ​រីកធំឡើង ដោយ​លុបចោល​សេចក្តីសម្រេច​ក្នុង​ការបណ្តេញ​រដ្ឋមន្ត្រី​រូបនេះ បង្កឱ្យមាន​ការតវ៉ា​ និង​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​បរទេស​។

​លោក​និយាយថា ភាគី​ទាំង​ពីរបាន​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​របស់​ពួកគេ​ ជុំវិញ​ការអំពាវនាវ​ជា​សាធារណៈ​របស់លោក Gallant កាលពី​ខែ​មុន សម្រាប់​ការបញ្ឈប់​ផែនការ​ផ្លាស់ប្តូរ​ប្រព័ន្ធតុលាការ​ដែលមាន​ការ​តវ៉ា​ជាច្រើន ដែល​លោក Gallant និយាយថា ​បាន​ក្លាយទៅជា​ការគំរាមកំហែង​ដល់​សន្តិសុខ​របស់​ប្រទេស​អ៊ីស្រាអែល​។ កាលពី​សប្តាហ៍​មុន លោក Netanyahu បានប្រកាសថា លោក​នឹង​ពន្យារពេល​ការបណ្តេញចេញ​រដ្ឋមន្ត្រី​ការពារ​ជាតិ​រូបនេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm