ពលរដ្ឋ​អ៊ីស្រាអែល​រាប់ពាន់នាក់​ធ្វើបាតុកម្ម​ទៅកាន់​ប៉ុស្តិ៍​ជួរមុខ​ខុសច្បាប់​នៅ​តំបន់ West Bank

2023/04/11 07:24:45 pm        409

​អ៊ីស្រាអែល៖ ប្រជាជន​របស់​ប្រទេស​អ៊ីស្រាអែល​រាប់​ពាន់​នាក់ រួមមាន​ទាំង​រដ្ឋមន្ត្រី​រដ្ឋាភិបាល​បាន​ចេញ​ដើរ​ធ្វើបាតុកម្ម​ឆ្ពោះ​ទៅ​កាន់​ប៉ុស្តិ៍​ជួរមុខ​នៅ Evyatar ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​នៅ​តំបន់ West Bank កាលពី​ថ្ងៃ​ចន្ទ ដើម្បី​គាំទ្រ​ដល់​ការពង្រីក​ការ​តាំង​ទីលំនៅ​ឋាន ខណៈ​ភាព​តានតឹង​បាន​កើន​ឡើង​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។

ដោយ​មាន​គ្រវី​ទង់ជាតិ​អ៊ីស្រាអែល និង​ស្រែក​ពាក្យ​អំពី​សាសនា និង​ច្រៀង​បទ​ចម្រៀង ពលរដ្ឋ​អ៊ីស្រាអែល​មក​ពី​ទូទាំង​ប្រទេស​បាន​ចេញ​ដើរ​ធ្វើបាតុកម្ម​ឆ្ពោះ​ទៅ​កាន់​ប៉ុស្តិ៍​ជួរមុខ ខណៈ​ការ​តវ៉ា​ប្រឆាំង​ប៉ា​ឡេ​ស្ទី​ន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្បែរ​នោះ​។ អឌ្ឍចន្ទ​ក្រហម​ដែនដី​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយ​ថា ជន​ប៉ា​ឡេ​ស្ទី​ន ១៩១​នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នេះ​។ រលក​នៃ​ការវាយប្រហារ​របស់​ប៉ា​ឡេ​ស្ទី​ន​ប្រឆាំង​អ៊ីស្រាអែល បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​អ៊ីស្រាអែល និង​ភ្ញៀវ​ទេសចរ ​១៩​នាក់​ស្លាប់​រួច​ហើយ​ចាប់តាំង​ពី​ដើម​ឆ្នាំ​មក​។ មន្ត្រី​មន្ទីរពេទ្យ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ម្តាយ​របស់​បង​ប្អូនស្រី​ជនជាតិ​អ៊ីស្រាអែល​ ២​នាក់​ដែល​បាន​ស្លាប់​កាលពី​សប្តាហ៍​មុន ​នៅ​ក្នុង​ការ​ការ​បាញ់​ប្រហា​រ​នៅ​តំបន់ West Bank​។ គោលនយោបាយ​ជាច្រើន​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​អ៊ីស្រាអែល​ស្តាំ​និយម​ថ្មី ដែល​គាំទ្រ​ដល់​ការ​ទទួល​ស្គាល់ និង​ការពង្រីក​ការ​តាំង​ទីលំនៅ​។

កាលពី​ខែ​មុន សភា​អ៊ីស្រាអែល​បាន​ត្រួស​ត្រាយផ្លូវ ​សម្រាប់​ការ​វិល​ត្រឡប់មកវិញ​របស់​អ្នក​តាំង​លំនៅ​ជនជាតិ​ជ្វី​ហ្វ ទៅកាន់​ការ​តាំង​ទីលំនៅ​ឋាន​ចំនួន​ ៤​កន្លែង​នៅ​តំបន់ West Bank ដោយ​ធ្វើ​វិសោធនកម្ម​ច្បាប់​ឆ្នាំ​២០០៥ ដែល​បញ្ជា​ឱ្យ​មាន​ការ​ជម្លៀស​ពួកគេ ជា​ទង្វើ​មួយ​ត្រូវ​បាន​ថ្កោលទោស​ដោយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន និង​សហភាព​អឺរ៉ុប​។ កងទ័ព​អ៊ីស្រាអែល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅ​លើ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន ខណៈ​ក្រោយមក​បាន​គប់​ដុំ​ថ្ម​នៅ​ក្នុង​ភូមិ Beita តំបន់ West Bank កាលពី​ថ្ងៃ​ចន្ទ ខណៈ​ប្រជាជន​អ៊ីស្រាអែល​រាប់​ពាន់​នាក់ រួម​ទាំង​រដ្ឋមន្ត្រី​រដ្ឋា​ភិ​បាល​បាន​ដើរ​ក្បួន​បាតុកម្ម​ឆ្ពោះ​ទៅ​កាន់​ទីតាំង​លំនៅ Evyatar ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​។ បុរស ស្ត្រី និង​កុមារ​បាន​ដើរ​ដង្ហែ​គ្នា​តាម​ដង​ផ្លូវ​ដ៏​ច្របូកច្របល់​ទៅ​កាន់​ទីតាំង​លំនៅ​ខុសច្បាប់ ដោយ​មួយ​ចំនួន​កាន់​ទង់ជាតិ ដើម្បី​គាំទ្រ​ដល់​ការ​ពង្រីក​ការ​តាំង​ទីលំនៅ និង​ក្នុង​ការ​តវ៉ា​ប្រឆាំង​ការវាយប្រហារ​នា​ពេល​ថ្មីៗ​នេះ​របស់​ប៉ា​ឡេ​ស្ទី​ន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        80
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        116
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm