កម្ពុជា-ឥណ្ឌូនេស៊ី នឹងភ្ជាប់ការហោះហើរត្រង់ ចាប់ពីថ្ងៃទី១៩ ខែមេសានេះតទៅ

2023/04/11 07:58:53 pm        358

ភ្នំពេញ៖ កម្ពុជា និងឥណ្ឌូនេស៊ី បានប្រកាសជាផ្លូវការថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣​ខាងមុខនេះ នឹងបើកឲ្យមានការហោះហើរត្រង់រវាងរាជធានីភ្នំពេញ ​និងទីក្រុងហ្សាកាតា ផ្តល់ការសម្រួលការធ្វើដំណើរតាមផ្លូវការអាកាស​ ដល់ទេសចរធុរកិច្ច និងវិនិយោគិន។

ឯកឧត្តម ជា អូន រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងពិធីប្រកាសបើកការហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃទី១០ ខែមេសា​កន្លងទៅនេះ បានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរការជើងហោះហើរត្រង់ ​រវាងប្រទេសទាំងពីរ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយ​បើកចំហរជើងមេឃ​របស់​រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម សង្ឃឹមថា​​ ការហោះហើរត្រង់ នឹង​មានភ្ញៀវទេសចរច្រើនឡើង​បន្ថែមទៀត ជាពិសេស​ទេសចរ​ឥណ្ឌូនេស៊ី ខណៈដែលបច្ចុប្បន្នមានត្រឹមតែជាង ​៥ម៉ឺននាក់ក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ បន្ថែមពីនេះ ​​ ការហោះហើរត្រង់ នឹងជំរុញឲ្យទំនាក់ទំនងកាន់តែ​ជិតស្និទ្ធ​លើវិស័យពាណិជ្ជកម្ម វប្បធម៌ ​និងការ​ផ្លាស់ប្តូរ​ប្រជាជន​រវាងប្រទេសទាំងពីរផងដែរ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា ​បានលើកឡើងថា ឥណ្ឌូនេស៊ី​ជាទីផ្សារធំមួយដែរ ហើយ​​ ការ​ហោះហើរត្រង់នេះ ​គឺជាឱកាសដ៏ធំសម្រាប់កម្ពុជា ក្នុងការ​ទាក់ទាញកំណើនភ្ញៀវទេសចរណ៍ ដែលនឹងអាចជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា​ឆាប់​ស្តារបានឡើងវិញ ​ក្រោយពីវិបត្តិសាកលកូវីដ-១៩។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជា ទទួលបាន​ទេសចរណ៍​អន្តរជាតិចំនួនជាង ២លាន ២សែននាក់ ​កើនឡើងប្រមាណជាង​ ១ពាន់ភាគរយ ក្នុងនោះទេសចរ​ឥណ្ឌូនេស៊ីមានចំនួនជាង ៧,៥ម៉ឺន កើនឡើងជិត៨០០នាក់ ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        13
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm