សម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយអាវភ្លៀងជូននាយនាវី និងពលនាវី​ចំណុះ​បញ្ជាការដ្ឋាន​ការពារកោះ-ឆ្នេរ

2023/04/11 08:44:17 pm        299

កំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃ​កង​យោធពល​ខេមរៈភូមិន្ទ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកអាវភ្លៀងជាច្រើន ដែលជាអំណោយ​របស់សម្តេច​ចែក​ជូន​នាយនាវី នាយនាវីរង និងពលនាវីចំណុះបញ្ជាការដ្ឋានការពារកោះ-ឆ្នេរ។

ថ្លែងក្នុងពិធីចែកអាវភ្លៀងនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានប្រសាសន៍ថា ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក និង​ទំនុក​បំរុង ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងយោធពលខេមរភូមិន្ទ ជាពិសេស​ចែក​ជូន​អាវ​ភ្លៀង​ដល់​កង​ទ័ពទាំងជើងទឹក និងជើងគោក ជារៀងរាល់រដូវកាល មិនថាដូវភ្លៀងផ្តល់អាវភ្លៀង និង​រដូវ​រងារ​ផ្តល់​ជូនអាវរងារ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា ការផ្តល់អំណោយអាវភ្លៀងជូននាយនាវី នាយនាវីរង និង​ពលនាវី គឺជាការឆ្លើយតបចំពោះមុខជូនកងកម្លាំងទាំងអស់ ដោយសារ​អំឡុង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដើម្បីការពារកោះ ឆ្នេរក្នុងរដូវវស្សា ជាភាពចាំបាច់​សម្រាប់​បង្ក​លក្ខណៈ​​ងាយ​ស្រួល​ដល់កម្លាំងមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានឆ្លៀតពន្យល់ពីគុណតម្លៃ ក៏ដូច​ជា​សារៈសំខាន់ នៃ​សន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និង​បាន​លើក​ពី​ឧបាយកល​ទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀត របស់ជនអគតិ ដែលតែងតែ​ប៉ុនប៉ង​ធ្វើវិទ្ធង្សនា ដល់ការអភិវឌ្ឍតាមរយៈបំផុសបំផុល មួលបង្កាច់ បង្កចលាចល​តាម​គ្រប់​រូបភាព ដើម្បីបង្កអស្ថិរភាពដល់សង្គមកម្ពុជា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរំលឹកដល់កងទ័ពឲ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រ​ង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គី ការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាប​ទាន់​ពេល​វេលា​ចំពោះ​ជនអគតិទាំងឡាយ ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព និងបន្តថែរក្សា​រាល់​សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះ-ឈ្នះ របស់មគ្គុទ្ទេស សន្តិភាព សម្តេច​តេជោ ហ៊ុន សែន ដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាពថែមទៀតសម្រាប់ប្រជាជន និង​សង្គមជាតិ។

នាយឧត្តមសេនីយ៍ ឥត សារ៉ា់ត់ បានថ្លែងអំណរគុណ ដល់កងកម្លាំងទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ការ​ងារ​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្ត​រាយ​ដោយ​ជំនន់​ទឹក​ភ្លៀង​នា​ពេល​កន្លង​ទៅថ្មី​ៗ​នេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        140
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm