រត់ប្រណាំង៖ អត្តពលិករត់ប្រណាំងម្នាក់បានប្រជែងឈ្នះការប្រកួតរត់ប្រណាំង U-20 វគ្គជម្រុះ Athletics Club Tournament នៅប្រទេសប្រេស៊ីលចុងសប្តាហ៍កន្លងទៅ។
Mauricio dos Santos បានប្រើពេល ៥១វិនាទី ៣៧ ដើម្បីមកដល់ទីព្រ័ត្រមុនគេលើវិញ្ញាសារត់ ២០០ម៉ែត្រនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែមិនគ្រប់គ្រាន់ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រឡើយ។ បើតាមការឱ្យដឹង អត្តពលិកវ័យ ១៦ឆ្នាំរូបនេះមានស្រុកកំណើតនៅរដ្ឋ Mato Grosso ប្រទេសប្រេស៊ីលក្នុងគ្រួសារក្រីក្រមួយ។ Santos មិនមានថវិកាគ្រប់គ្រាន់ដើម្បីទិញសម្ភារៈកីឡារបស់ខ្លួនឡើយ ជាពិសេសទ្រនាប់ជើងដែលមានទំហំខុសគេដល់ទៅ ៤៧។ កន្លងមក Santos ធ្លាប់មានទ្រនាប់ជើងទំហំ ៤៦ ដែលមីងរបស់ខ្លួនទិញឱ្យតាមប្រពន្ធអនឡាយ តែក្រោយមកវាបានរហែកពេលហ្វឹកហាត់។ បច្ចុប្បន្ន Santos មានតែទ្រនាប់ជើងបាតាធម្មតា តែសុខចិត្តរត់ដោយជើងទទេទៅវិញ៕
អត្ថបទ៖នាង សុភាវុធ