ព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ ត្រៀមស្វាគមន៍មហាគ្រួសារខ្មែរ និងភ្ញៀវអន្តរជាតិ

2023/04/11 09:48:41 pm        565

បន្ទាយមានជ័យ៖ ព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់មហាគ្រួសារខ្មែរទូទាំងប្រទេស ជាពិសេសពុកម៉ែ យាយតា បងប្អូន យុវជន យុវតី ដែលរស់នៅតំបន់ពាយ័ព្យប្រទេសកម្ពុជា រួមទាំងភ្ញៀវទេសចរណ៍អន្តរជាតិ ។

ដោយមុនព្រឹត្តិការណ៍ចូលឆ្នាំឈានមកដល់ គឺនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីចាប់ផ្ដើមប្រារព្ធព្រឹត្តិការណ៍នេះហើយ ។

ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រុមការងារ ដោយបានកិច្ចសហការគាំទ្រពីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងសហភាពសហព័ន្ធ​យុវជនខេត្តបន្ទាយមានជ័យ ​បានរៀបចំរួចរាល់ស្ទើតែ ១០០ភាគរយហើយ ទាំងទីតាំង​ប្រារព្ធពិធីសាសនា និងទីតាំងកំសាន្តសប្បាយទាំងពេលថ្ងៃ​ និងពេលរាត្រី នៅជុំវិញបរិវេណ​ប្រាសាទបន្ទាយឆ្មារ ​ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ជាមួយនឹងការរៀបចំតុបតែងលម្អទាំងពេលថ្ងៃ និងពេលយប់ ដែលធ្វើឱ្យបរិវេណរៀប​ចំព្រឹត្តិការណ៍​ចូលឆ្នាំបន្ទាយឆ្មារ មានទិដ្ឋភាពគួរជាទីគយគន់ រួមទាំងតាមដងផ្លូវ នៃភូមិឋានពលរដ្ឋផងនោះ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ​ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ មហាជនជនខ្មែរ ​និងភ្ញៀវទេសចរណ៍អន្តរជាតិ នឹងបានចូលរួមក្នុងពិធីសាសនាដ៏ល្អផូរផង់ ទស្សនាការសម្ដែងនានា ​និងចូលរួមកំសាន្តសប្បាយក្នុងកម្មវិធីនានាទាំងពេលថ្ងៃ និងពេលរាត្រី ។

ក្រុមការងារអភិវឌ្ឍខេត្តបន្ទាយមានជ័យ ​បានឱ្យដឹងថា​ កម្មវិធីទាំងនោះ ​រួមមានដូចជា ពិធីទទួល​ទេវត្តាឆ្នាំថ្មី ពិធីបណ្ដែងគោម ពិធីពូនភ្នំខ្សាច់ ​ពិធីស្រង់ព្រះ​ ការល្បែងប្រជាប្រិយ៍គ្រប់ទម្រង់ ការ​សម្ដែងក្បាច់​គុណ​ល្បុក្កតោ ការសម្ដែងល្ខោនខោល ​ការការប្រគំតន្រ្តីស្គរដៃ ការប្រកួតបវរកញ្ញាវ័យ​ចំណាស់ ​ការរាំ​កម្សាន្ត​ក្រោម​តំណក់ទឹក​តំបន់ត្រជាក់ចិត្ត ដោយមាន​ការប្រគំតន្រ្តី​សម័យចូលរួម​ពីតារាល្បីៗ ​និងការតាំងពិព័រណ៍​ផលិតផលមូលដ្ឋាន។​ ជួបជុំគ្រួសារ ​ចូលឆ្នាំបន្ទាយឆ្មារ ក្រោម​ម្លប់សន្តិភាព ៕អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        99
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm