មេដឹកនាំ​កូរ៉េខាងជើង​អំពាវនាវ​ឲ្យ​បង្កើន​សមត្ថភាព​ទប់​សង្គ្រាម​ប្រកបដោយ​ប្រសិទ្ធភាព​

2023/04/11 10:11:46 pm        318

​កូរ៉េខាងជើង៖ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​លោក Kim Jong Un បាន​អំពាវនាវ​ឲ្យ​ពង្រឹង​សមត្ថភាព​ទប់​សង្គ្រាម និង​ការ​វាយបក​វិញ​របស់​ប្រទេស​នេះ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ ដើម្បី​ទប់​នូវ​អ្វី​ដែល​ខ្លួន​ហៅថា ​ជា​សកម្មភាព​ឈ្លានពាន​ពី​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​។

​សារព័ត៌មាន​រដ្ឋ​ខាងលើ​និយាយ​ថា លោក Kim បាន​ធ្វើ​អត្ថាធិប្បាយ​នៅ​កិច្ចប្រជុំ​ដ៏​ធំ​មួយ​នៃ​គណៈកម្មការ​យោធា​មជ្ឈិម​ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​ ទី​១០​មេសា ដើម្បី​ពិភាក្សា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដែល​នៅតែ​បន្ត​ក្នុង​ការ​ពង្រឹង​ការរារាំង​សង្គ្រាម​របស់​ប្រទេស​នេះ ដើម្បី​ទប់ទល់​ទង្វើ​បង្ក​រឿង​ដែល​ចេះតែ​រីក​ធំ​ពី​សំណាក់​ចក្រពត្តិ​និយម​អាមេរិក និង​ជន​ក្បត់​អាយ៉ង​កូរ៉េខាងត្បូង​ក្នុង​ការ​ប្រឆាំង​សង្គ្រាម​ឈ្លានពាន​។

​កូរ៉េខាងជើង​កំពុង​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ច្រឡោត ​ចំពោះ​សម​យុទ្ធ​យោធា​របស់​សម្ព័ន្ធមិត្ត​ទាំងនេះនា​ពេល​ថ្មីៗ​ ដែល​សារព័ត៌មាន KCNA បាន​និយាយ​ថា មាន​ចេតនា​ត្រៀម​ធ្វើសង្គ្រាម​ពេញបន្ទុក និង​បាន​បង្ខំ​ទីក្រុង​ព្យុងយ៉ាង​ឲ្យ​ស្វែងរក​វិធានការ​ទប់ទល់​យ៉ាង​ម៉ឺងម៉ាត់​ រួម​ទាំង​ជម្រើស​យោធា​។ ​សារ​ព័ត៌មាន​ដដែល​នេះ​បាន​បន្ថែម​ថា លោក Kim បាន​បញ្ជា​ឲ្យ​ពង្រឹង​សកម្មភាព​ទប់ទល់​បន្ថែម​ទៀត​ដោយ​បង្កើន​ល្បឿន ​និង​ការ​ត្រៀម​ទប់ទល់​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​៕​​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        9
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm