គណៈនិកាយព្រះពុទ្ធសាសនាទាំងពីរគណៈ រួមជាមួយក្រសួងធម្មការ ប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា

2023/04/11 10:17:45 pm        100

​​ភ្នំពេញ ៖ គណៈនិកាយព្រះពុទ្ធសាសនាទាំងពីរគណៈ រួមជាមួយក្រសួងធម្មការ និងសាសនា នៃ​ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា ក្រោមប្រធានបទ «សាមគ្គីភាព ព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោក» នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ នាទីសី្តការក្រសួង។

​ដើម្បីរំលឹកនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមថ្លៃថ្លា របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បាន​ទទួលនូវ​ព្រះរាជបរមងាជា ព្រះស្រីលោកធម្មិ ករាជ នៅទីក្រុងគូបេ ប្រទេសជប៉ុន កាលពីឆ្នាំ២០១៤កន្លងទៅ ហើយក៏ជាថ្ងៃដែលប្រទេស អ្នកគោរពព្រះពុទ្ធសាសនា​នៅលើសាកលលោក ទាំង៥១ប្រទេស បានកំណត់យកថ្ងៃទី៨ ខែមេសានេះ ទុកជាភស្តុតាងយ៉ាងប្រត្យក្សមួយ ដើម្បីលើក​ព្រះរាជ​សកម្មភាព របស់ព្រះករុណាព្រះមហាក្សត្រ ដែលទ្រង់បានបំពេញចំពោះជាតិ មាតុភូមិ និង​ព្រះពុទ្ធសាសនាដ៏ល្អផូរផង់។ ក្នុងកម្មវិធីដ៏មានអត្ថន័យនោះ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះរាជតំណាងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងព្រះធម្មមង្គលមុនី ហង្ស សាវី ព្រះរាជតំណាងសម្តេចព្រះអភិសិរីសុគន្ធា​មហាសង្ឃ​រាជាធិបតី​កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានឡើង​អាន​ព្រះរាជសារ​ដោយសង្កត់ធ្ងន់ថា ការប្រារព្ធទិវានេះ គឺជាការចូលរួមចំណែកនូវការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញ បទពិសោធន៍ បច្ចេកទេស ទេពកោសល្យ វប្បធម៌ ចរិយាធម៌ ក្នុងព្រះពុទ្ធសាសនា ក៏ដូចជាការក្រើនរំលឹក​បំផុសស្មារតី និងមនសិការដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវបព្វជិត យុវពុទ្ធសាសនិក ដែលជាទំពាំង​ស្នងឬស្សី មានកាតព្វកិច្ច ថែរក្សាការពារ ទ្រទ្រង់ព្រះពុទ្ធសាសនា ដែល​ជាសាសនារបស់រដ្ឋ ឱ្យបានគង់វង្ស និងរួម​ចំណែកដល់ការអភិវឌ្ឍជាតិមាតុភូមិទាំងមូល។

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទូលប្រគេនថា ការប្រារព្ធពិធីក្រោម​ប្រធានបទ​«សាមគ្គីភាព ព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោក គឺព្រះពុទ្ធសាសនាបានរួមចំណែកក្នុងការ អប់រំមនុស្ស ឱ្យស្រលាញ់សន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងឱ្យចេះស្រលាញ់ រាប់អាន គោរពគ្នាទៅវិញទៅមក ឱ្យមាន​ព្រហ្មវិហារធម៌ និងបណ្តុះនូវសង្គហធម៌ សម្រាប់មនុស្សគ្រប់រូប ជាពិសេសព្រះពុទ្ធសាសនា បានបង្ហាញ​នូវមាគ៌ា​ដ៏ត្រឹមត្រូវ ដើម្បីឱ្យមនុស្សជាតិទូទៅ យកទៅអនុវត្តឱ្យក្លាយជាសាកលលោកមួយ ប្រកបដោយសុខសន្តិភាព និងសុខដុមរមនាជានិរន្តរ៍ ដែលជាតម្លៃដ៏ប្រត្យក្សពុំអាចកាត់ថ្លៃបាន។

ចំណែកក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសាខាងលើនេះ ឯកឧត្តម សេង សុមុនី អ្នកនាំពាក្យ និង​ជារដ្ឋលេខាធិការ​ក្រសួងធម្មការ និងសាសនា បានផ្តល់កិច្ចសម្ភាសន៍ជាមួយBTV ព័ត៌មាន ​

ជាចុង​ក្រោយ​ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យតម្លៃដល់សន្តិភាព សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ សន្តិភាពគឺ​ជាអ្វីៗដែល​ស្រស់ស្រាយ​បំផុត សន្តិភាពផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សជាតិគ្រប់ៗរូប គ្មានសន្តិភាព គ្មានការអភិវឌ្ឍន៍ គ្មានការ​គោរព​សិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ។ ក្រសួងធម្មការ និងសាសនា បានណែនាំដល់ព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធសាសនិកគ្រប់រូប ក៏ដូចប្រជាពលរដ្ឋទូទៅ សូមព្រះមេត្តា មេត្តាចងចាំថាថ្ងៃ៨មេសា ជាទិវាពុទ្ធសាសនាអន្តរជាតិ និងសូមឱ្យមានការរៀបចំពិធីសាសនា នៅតាមវត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានគ្រប់ទីកន្លែង​ជារៀង​រាល់ឆ្នាំ៕ អត្ថបទ៖ រដ្ឋា ​


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        6
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        36
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm