កូរ៉េខាងត្បូង៖ ក្រុមអ្នកពន្លត់អគ្គិភ័យព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃ នៅភាគខាងកើតប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារ ទី១១ ខែមេសានេះ ខណៈខ្យល់បក់ខ្លាំង និងអាកាសធាតុរាំងស្ងួតបានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់។
អង្គភាពសេវាព្រៃឈើកូរ៉េខាងត្បូងនិយាយថា ភ្លើងឆេះព្រៃបានផ្ទុះឡើងនៅអំឡុងម៉ោង ៨:៣០នាទីព្រឹកម៉ោងក្នុងតំបន់នៅថ្ងៃអង្គារនេះក្នុងតំបន់ Gangneung ចម្ងាយ ១៦៨គីឡូម៉ែត្រខាងកើតទីក្រុងសេអ៊ូល។ ក្រុមអ្នកពន្លត់អគ្គិភ័យជាង ៥៧០នាក់ ឧទ្ធម្ភាគចក្រ ៦គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ៤១គ្រឿងត្រូវបានដាក់ចល័តដើម្បីពន្លត់ភ្លើង។ យ៉ាងហោចណាស់ពលរដ្ឋក្នុងតំបន់ ២០នាក់ត្រូវបានជម្លៀសចេញពីតំបន់ជួបគ្រោះមហន្តរាយ៕
អត្ថបទ៖ ប៊ុនថន