អបអរសាទរ! កម្ពុជាបានបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេនៅលើពិភពលោក» ចំនួន៣,៩១៧,៨០៥ បេះដូង

2023/04/12 12:09:27 am        2.1 K

សៀមរាប ៖ នេះគឺជាមោទកភាពមួយសម្រាប់កម្ពុជា ដែលបានបំបែកកំណត់ត្រាពិភពលោកថ្មីមួយទៀត គឺ «បេះដូងច្រើនជាងគេនៅលើពិភពលោក» ដែលបានរៀបចំធ្វើនៅក្នុងប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

តាមរយៈការត្រួតពិនិត្យ និងរាប់ដោយអ្នកជំនាញការរបស់ Guinness World Records បានបង្ហាញថា បេះដូងដែលកើតចេញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាសម្រាប់បំបែកកំណត់ត្រានាពេលនេះមានចំនួន៣,៩១៧,៨០៥ បេះដូង ដែលចំនួននេះគឺច្រើនជាងការរំពឹងទុករបស់ក្រុមការងារនៃយុទ្ធនាការ Beyond The Games ។

គួរជម្រាបជូនថា ឯតទគ្គកម្ម Guinness World Records ដែលកម្ពុជាបំបែកបាននាពេលនេះ គឺបំបែកលើ កំណត់ត្រា ចាស់ របស់ប្រទេសអង់គ្លេសដែលធ្លាប់បំបែកកំណត់ត្រាកាលពីឆ្នាំ ២០១៩ ដែលមានចំនួនបេះដូងត្រឹមតែ ៥៣៧០៤ បេះដូង។ 

បេះដូងក្រដាសដ៏ច្រើនសន្ធឹងសន្ធាប់នេះ កើតចេញពីទឹកចិត្តរបស់ប្រជាជនខ្មែរគ្រប់ទិសទីដែលបានស្ម័គ្រចិត្តបត់ ដើម្បីរួមចំណែកក្នុងការបំបែកកំណត់របស់ពិភពលោក ដែលនេះសបញ្ជាក់ឱ្យឃើញពី កម្លាំងសាមគ្គីភាព ជាធ្លុងមួយរបស់ខ្មែរ ពោលគឺ «ខ្មែរអាចធ្វើបាន»។ ម្យ៉ាងវិញទៀត តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹង ឱ្យពិភពលោ ស្គាល់កាន់តែច្បាស់ពីកម្ពុជា ដ្បិតកម្ពុជាជាប្រទេសតូចតែ កម្ពុជាមានបេះដូងដ៏ធំ។ 

«បេះដូងច្រើនជាងគេនៅលើពិភពលោក» ដែលបានបំបែកឯតទគ្គកម្មពិភពលោក នេះគឺគំនិតការផ្ដួចផ្ដើមមួយ​ដែលមានឈ្មោះថា បេះដូងនៃក្ដីសង្ឃឹម (Paper Heart) នៃយុទ្ធនាការ Beyond The Games ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ»។ គោលបំណងនៃយុទ្ធនាការនេះធ្វើឡើង មិនត្រឹមតែបំបែកកំណត់​ត្រាពិភពលោកប៉ុណ្ណោះទេ ថែមទាំងដើម្បីចូលរួមអបអរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងដើម្បីលើកទឹកចិត្ត និងបង្ហាញសេចក្ដីស្រឡាញ់ដល់អត្តពលិក កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រផងដែរ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួត៕ អត្ថបទ៖ ចេន សុជាតា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm