ឯកឧត្តម ហ៊ុន ម៉ា​នី​៖ ការបត់​បេះ​ដូងដាក់​តាំងនៅ​ប្រាសាទអង្គរវត្ត​ គឺជា​ការបង្ហាញ​នៅ​បេះដូង​ខ្មែរ​រួម​សាមគ្គី​គ្នា​

2023/04/12 01:35:56 am        367

​ភ្នំពេញ៖ បន្ទាប់ពី Guinness World Records បានប្រកាស​ជា​ផ្លូវការ​ដាក់បញ្ចូល ក្នុងការ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក «​បេះដូង​ច្រើនជាងគេ​លើ​ពិភពលោក​» របស់​កម្ពុជា ដែល​តាំង​បង្ហាញ​នៅ​ប្រាសាទអង្គរវត្ត រហូតដល់​ជិត​បួន​លាន​បេះដូង​នោះ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​) បាន​លើកឡើងថា ការរៀបចំ​ព្រឹត្តិការណ៍​បត់​បេះដូង​នេះ​ឡើង គឺ​ចង់បង្ហាញ​នូវ​បេះដូង​ខ្មែរ​រួម​សាមគ្គី​គ្នា ខណៈ​ការរួបរួមគ្នា​ធ្វើ​នេះ​នឹង​ចេញ​ជា​លទ្ធផល​ធំធេង​។​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នា​រសៀល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២៣​នេះ នៅ​ទី​ដែល​តាំង​បង្ហាញ សួន​បេះដូង​នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត​នោះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ថ្លែងថា​ការបត់​បេះដូង​រួមគ្នា​នៅ​ទួ​ទាំង​ប្រទេស​នេះ គឺ​បាន​ធ្វើឡើង ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់ពី​អាយុ​បួន​ឆ្នាំ រហូតដល់​៨០​ឆ្នាំ ខណៈ​ការបត់​ទទួលបាន​លើស​ការ​រំ​ពឹ​ក​ទុក ពោល គឺ​រហូតដល់​៣៩១៧៨០៥​បេះដូង​ឯណោះ​។​

​សូមបញ្ជាក់ថា​ បេះដូង​ដែល​បានរៀបចំ​ជា «​សួន​បេះដូង​» នៅ​បរិវេណ​ប្រាសាទអង្គរវត្ត គឺ​បានមកពី​ការចូលរួម​បត់​បេះដូង​ពី​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​យុវជន​គ្រប់ទិសទី​រួចមក ដើម្បី​យកមក​រៀបចំ​ជា «​សួន​បេះដូង​» លើ​ទឹកដី​អង្គរ​ដ៏​ពិសិដ្ឋ​នៃ​យើងទាំងអស់គ្នា ត្រៀម​បង្ហាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជាពិសេស​បង្ហាញ​ពី​កិត្យានុភាព នៃ​ការរួបរួម​សាមគ្គីភាព​របស់​ប្រជាជន​កម្ពុជា​ក្នុងឱកាស​បុណ្យ ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នេះ​ផងដែរ​។​

តាមរយៈ​នៃ​កិច្ចសម្ភាសន៍​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​នោះដែរ ឯកឧត្តម ហ៊ុន ម៉ា​នី ក៏បាន​រំលេច​ផងដែរ​ថា ប្រសិនបើ​ប្រទេស​កម្ពុជា​ពុំមាន​សុខសន្តិភាព​ទេនោះ ក៏​កម្ពុជា​ពុំមាន​ថ្ងៃ​នេះដែរ ជាក់ស្តែង​ដូចជា​ថ្ងៃនេះ​កម្ពុជា​យ៉ាង​ដូច្នេះ​ដែរ គឺ Guinness World Records បានប្រកាស​ជា​ផ្លូវការ​ដាក់បញ្ចូល ក្នុងការ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក «​បេះដូង​ច្រើនជាងគេ​លើ​ពិភពលោក​» របស់​កម្ពុជា ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​នាពេល​ខាងមុខនេះ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នូវ ការប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ផងដែរ ដែល​កត្តា​ទាំងនេះហើយ​គឺ​កើតចេញពី​សន្តិភាព និង​ការអភិវឌ្ឍ​នោះ​៕ អត្ថបទ៖ ​បាន ចក់

​​

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        74
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        119
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm