ភ្នំភ្លើងរុស្ស៊ីបានព្រួសចេញផ្សែងផេះជាសំណុំដ៏ធំ

2023/04/12 05:08:28 am        40

រុស្ស៊ី ៖ មួយក្នុងចំណោមភ្នំភ្លើងនៅមានសកម្មភាពកម្រើកខ្លាំងបំផុតរបស់រុស្ស៊ី បានផ្ទុះឡើងនៅថ្ងៃអង្គារ (១១ មេសា)នេះ ដោយព្រួសចេញសំណុំផ្សែងផេះដ៏ខ្ពស់ទៅលើអាកាស និងធ្វើឱ្យភូមិឋាននានាពោរពេញទៅដោយផង់ធូលីភ្នំភ្លើងពណ៌ប្រផេះ ដែលបង្កឱ្យមានការព្រមានផ្នែកអាកាសចរណ៍ជុំវិញឧបទ្វីប Kamchatka នៅចុងបូព៌ារបស់រុស្ស៊ី។

ភ្នំភ្លើង Shiveluch បានផ្ទុះឡើងនៅពាក់កណ្តាលអធ្រាត្រឈានដល់ការបញ្ចេញសម្លេងរំខាននៅប្រហែលប្រាំមួយម៉ោងក្រោយមក ដោយបានព្រួសចេញសំណុំផ្សែងផេះនៅពាសពេញលើផ្ទៃដីហំទំ១០៨,០០០ គីឡូម៉ែត្រក្រឡា(៤១,៧០០ ម៉ាយក្រឡា) នេះបើយោងតាមសាខា Kamchatka នៃបណ្ឌិត្យសភាវាស់ស្ទង់រូបសាស្ត្រផែនដីនៃបណ្តុំវិទ្យាសាស្ត្ររុស្ស៊ី។

កម្អែភ្នំភ្លើងបានហូរធ្លាក់ចុះពីភ្នំភ្លើង ធ្វើអោយព្រិលរលាយ និងជំរុញឱ្យមានការព្រមានអំពីលំហូរភក់តាមផ្លូវហាយវេក្បែរនោះ ខណៈដែលភូមិនានាត្រូវបានក្រាល​គ្រប់ទៅដោយស្រទាប់ផេះដែលមានជម្រៅរហូតដល់ ៨.៥ សង់ទីម៉ែត្រ (៣.៣ អ៊ីញ) ដែលជាជម្រៅជ្រៅបំផុតក្នុងរយៈពេល ៦០ ឆ្នាំ។

ក្រុមឆ្លើយតបបន្ទុះភ្នំភ្លើង Kamchatka (KVERT) បានចេញសេចក្តីជូនដំណឹងពណ៌ក្រហមសម្រាប់អាកាសចរណ៍ដោយនិយាយថា "ការកម្រើកឡើងជាបន្តបន្ទាប់នៃភ្នំភ្លើងនេះ អាចប៉ះពាល់ដល់ ការហោះហើរជាអន្តរជាតិ និងការហោះហើរក្នុងរយៈកម្ពស់ទាប" ។

ប្រធានតំបន់ក្រុង Ust-Kamchatsky លោក Oleg Bondarenko បាននិយាយនៅក្នុងសារបង្ហោះតេឡេក្រាមថា សាលារៀនមួយចំនួននៅក្នុងឧបទ្វីប Kamchatka ចម្ងាយប្រហែល ៦,៨០០ គីឡូម៉ែត្រ (៤,២២៥ ម៉ាយ) ភាគខាងកើតនៃទីក្រុងមូស្គូ ត្រូវបានបិទ ហើយអ្នកស្រុកត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ។

ភ្នំភ្លើងដ៏ធំនិងមានសកម្មភាពកម្រើកខ្លាំងបំផុតមួយរបស់ Kamchatka គឺភ្នំភ្លើង Shiveluch ត្រូវបានគេប៉ាន់ប្រមាណថាមានការផ្ទុះខ្លាំងចំនួន ៦០ លើក ក្នុងរយៈពេល ១០,០០០ ឆ្នាំកន្លងមក ដែលការផ្ទុះដ៏ធំចុងក្រោយបង្អស់ក្នុងឆ្នាំ ២០០៧ ។

ភ្នំភ្លើងនេះមានពីរផ្នែកធំៗ ដែលផ្នែកតូចជាងគេ - Young Shiveluch - ត្រូវបានអ្នកវិទ្យាសាស្ត្របានរាយការណ៍ថាមានសកម្មភាពកម្រើកខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយដែលកំពូលរបស់វាមានកម្ពស់ ២,៨០០ ម៉ែត្រ (៩,១៨៦ ហ្វីត) លាតសន្ធឹងចេញពី ផ្នែកធំ -Old Shiveluch- ដែលមានកំពស់ ៣,២៨៣ ម៉ែត្រ។

អ្នកវិទ្យាសាស្ត្រជាច្រើននាក់ បានបង្ហោះរូបភាពនៃសំណុំផ្សែងផេះដែលបក់បោកយ៉ាងលឿនលើព្រៃឈើ និង ទន្លេភាគខាងកើត ព្រមទាំងភូមិដែលគ្របដណ្តប់ដោយផ្សែងផេះ។ ហើយក៏មានអ្នកវិទ្យាសាស្ត្រមួយរូបបានបង្ហោះរូបភាពនៃជម្រៅផេះធ្លាក់ - គឺមានជម្រៅជ្រៅជាង ៨ សង់ទីម៉ែត្រ។

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        12
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        11
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm