ពេល​នេះ​ឥណ្ឌា​មាន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ខ្ពស់​បំផុត​លំដាប់​ទី​៣ ​នៅ​លើ​ពិភពលោក

2021/05/04 05:42:23 pm        1.3 K

​ឥណ្ឌា​៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​ហក់​ឡើង​ជាង ២១៨​,០០០​នាក់​ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​ទី​៣ ​ដែល​មាន​អ្នក​ស្លាប់​ខ្ពស់​បំផុត​នៅ​ក្នុង​ពិភពលោក​។ ​រដ្ឋាភិបាល​បាន​រាយការណ៍​ថា ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣៦៨.១៤៧​នាក់ និង​អ្នក​ស្លាប់​ចំនួន ៣.៤១៧​នាក់​កាលពី​ថ្ងៃ​ច័ន្ទ​។​

​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​មាន​ចំនួន ២១៨.៩៥៩​នាក់​គិត​ត្រឹម​ម៉ោង ១០​ព្រឹក​ម៉ោង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ច័ន្ទ​ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins នៅ​សហរដ្ឋអាមេរិក​។​ ឥលូវ​នេះ​ប្រទេស​ឥណ្ឌា​បាន​ឡើង​ហួស​ប្រទេស​ម៉ិច​ស៊ិកក្នុង​ចំនួន​អ្នក​ស្លាប់ ​ហើយ​ស្ថិតនៅ​ពីក្រោយ​សហរដ្ឋអាមេរិក​ និង​ប្រេ​ស៊ី​ល​។​ ​ប្រទេស​នេះ​បាន​នឹង​កំពុង​ពុះពារ​ ដើម្បី​ទទួល​បាន​សមត្ថភាព​មន្ទីរពេទ្យ​គ្រប់គ្រាន់​ និង​ការ​ផ្គត់ផ្គង់​អុកស៊ី​សែន​វេជ្ជសាស្ត្រ ​ដោយសារ​តែ​មាន​ករណី​ឆ្លង​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​ មនុស្ស ២៤នាក់​បាន​ស្លាប់​ទាំង​យប់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋ Karnataka នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ ​ដោយសារ​ការ​ពន្យារពេល​នៃ​ការ​ផ្គត់ផ្គង់​អុកស៊ី​សែន​។​

​បណ្ដា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​បាន​ផ្តល់​ការ​គាំទ្រ​ ស្រប​ពេល​មាន​ករណី​ឆ្លង​ហក់​ឡើង​។ ប្រទេស​ឥណ្ឌា​បាន​ទទួល​ការ​បញ្ជូន​ឱសថ​ប្រឆាំង​វីរុស Remdesivir មួយ​វគ្គ​ពី​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អាទិត្យ​ ខណៈ​ដែល​ចក្រភព​អង់គ្លេស​រំពឹង​ថា ​នឹង​បញ្ជូន​ម៉ាស៊ីន​ជំនួយ​ខ្យល់​ដកដង្ហើម​បន្ថែមចំនួន ១.០០០​គ្រឿង​បន្ថែម​ទៀត​។​ ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ប្រទេស​ឥណ្ឌា ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ទ្រុឌទ្រោម​។ រដ្ឋាភិបាល​កំពុង​ប្រញាប់ប្រញាល់​អនុវត្ត​វិធានការ​គាំទ្រ​ជា​បន្តបន្ទាប់ ​រួម​ទាំង​ការ​ដំឡើង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ នៅ​តាម​មណ្ឌល​វេជ្ជសាស្ត្រ​នានា​នៅ​ទូទាំង​ប្រទេស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        152
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        191
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm